ជួបប្រទះស្វាចម្លែក! ចេះបង្កើតភ្លេងដូចតន្ត្រី…(មានវីដេអូ)
អ្នកទេសចរមួយក្រុមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
នៅពេលពួកគេបានជួបប្រទះនឹងនឹងសត្វស្វារូបរាង ចម្លែកមួយគ្រួសារ
ដែលបង្កើតសម្លេងចម្លែក ដូចជាតន្រី្ត នៅកោះមួយស្ថិតក្នុងប្រទេសថៃ។
សត្វស្វារាងប្លែកមួយចំនួនទាំងនោះបានដើរក្នុងទឹករាក់ៗ
ហើយស្វាមួយចំនួនទៀតកំពុងអង្គុយនៅលើថ្ម។
ពួកវាមានរោមវែងៗ និងពណ៌លឿង។
ស្វាមួយគ្រួសារទាំងនោះ ត្រូវបានប្រទះឃើញដោយអ្នកទេសចរមួយក្រុមដែលកំពុងជិះទូក
និងកាយ៉ាកលេងក្បែរផ្ទាំងថ្ម នៅឆ្នេរ Railay ស្ថិតក្នុងខេត្ត Krabi ប្រទេសថៃ។
អ្វីដែលធ្វើឲ្យអ្នកទេសចរភ្ញាក់ផ្អើលនោះគឺ
ពួកវាបានបង្កើតសម្លេងចម្លែក
ហាក់ដូចជាពួកវាកំពុងតែផ្លុំឧបករណ៍តន្ត្រី៕
ប្រភព៖ Mirror
សុភ័ក្ត្រ