ច្នៃប្រឌិតរបស់គេមែន តែលើផ្លូវមិនល្អ! ប្រើ Drone លួច​កង់ អ្នកទេសចរ​…

ក្រុម​អ្នកទេសចរ​មួយក្រុម​ដែល​ធ្វើដំណើរ​កំសាន្ត​ដោយ​កង់ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង
នៅពេលដែល​ពួកគេ​បានឃើញ Drone លួច​កង់​របស់​ពួកគេ​។​

​បើ​តាមរូបដែល​ថត​បាន​នៅ​ទីក្រុង Hustopec ក្នុង​តំបន់ Moravia នៃ​សាធារណៈរដ្ឋ​ឆេក បានបង្ហាញ​ថា អ្នកទេសចរ​មួយក្រុម​បាន​ឡើង​លើ​ប៉ម​ដ៏​ខ្ពស់​មួយ
ដើម្បី​មើល​ទេសភាព ហើយក៏​មាន Drone មួយ​គ្រឿង​ហោះ​មក​ក្បែរ​ពួកគេ​។​

​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​នោះ​គឺថា Drone នោះ​បាន​បន្ទាបខ្លួន​ទៅ​ដី និង​បាន​ថ្ពក់​យក​កង់​​មួយ​គ្រឿង​របស់​អ្នកទេសចរ និង​បាន​ហោះ​ចេញ​ទៅ​ឆ្ងាយ ហើយក៏​មាន​អ្នកទេសចរ​ម្នាក់​បាន​ព្យាយាម​បញ្ឍប់​ការ​លួចដ៏​ទំនើប​នោះ​ផង​ដែរ ដោយ​គាត់​បាន​ដោះ​មួកសុវត្ថិភាព​គប់​។​

​បន្ទាប់មក​ពួកគេ​ក៏​បាន​ប្រ​ញ៉ាប់​ចុះ​ពី​ប៉ម រត់​ដេញ​តាម Drone​។ ទោះយ៉ាងណា អ្នក​ដែល​បាន​ថត​ ​វីដេអូ​នោះ បានបញ្ជាក់​ថា Drone បាន​ទម្លាក់​កង់​ចុះ នៅពេល​វា​ហោះ​បាន​ប្រហែល ៣០០ ទៅ ៤០០​ម៉ែត្រ​៕

​ប្រភព​៖ upi
សុភ័ក្ត្រ

Leave a Reply

Your email address will not be published. Required fields are marked *