យកទូរស័ព្ទសំខាន់ជាងសុវត្ថិភាពកូន លទ្ធផល កូនស្រីតូចត្រូវធ្លាក់ជាប់ក្រោមរថភ្លើង ស្រែកស្លន់ស្លោ…(មានវីដេអូ)
ចំពោះកុមារដែលនៅវ័យក្មេងខ្ចីបំផុត នោះឪពុកម្តាយទាំងឡាយ គឺជាអ្នកដែលត្រូវទទួលខុសត្រូវ ក្នុងការណែនាំ និងមើលថែពួកគេឲ្យបានដិតដល់ ។ ឪពុកម្តាយត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យប្រាកដថា កូនៗរបស់ពួកគេស្ថិតនៅខាងក្រៅបញ្ហា, ធ្វើល្អនៅក្នុងសាលារៀន និងរហូតទទួលបានជោគជ័យក្នុងជីវិត ។
និយាយជារួម គឺឪពុកម្តាយដ៏ល្អ តែងតែគិតដល់សុខុមាលភាពកូនៗរបស់ពួកគេជាអាទិភាពទី១ ពុំនោះសោត នឹងប្រាកដជាទទួលនូវការសោកស្តាយ ដោយប្រការធ្វេសប្រហែសណាមួយជាក់ជាពុំខាន ។
ជាក់ស្តែង ស្ត្រីជាម្តាយម្នាក់ បានធ្វើឲ្យអ្នកលេងអ៊ិនធើរណែតស្តីបន្ទោសឲ្យធ្ងន់ៗតែម្តង ចំពោះការធ្វេសប្រហែសរបស់នាង ព្រោះតែរវល់ផ្តោតទៅលើទូរស័ព្ទ ដែលជាហេតុបណ្តាលឲ្យកូនស្រីតូចរបស់នាងមានអាយុប្រហែលជា ៤ ទៅ ៥ ឆ្នាំ ត្រូវធ្លាក់ចូលចន្លោះរវាងទូររថភ្លើង និងវេទិការរបស់វា ធ្វើឲ្យអ្នកដំណើរស្លុតរន្ធត់ចិត្តគ្រប់ៗគ្នា ស្ថិតនៅស្ថានីយរថភ្លើងមួយកន្លែង នៅក្នុងទីក្រុងប៉េកាំង ។
សំណាងហើយ ដែលកូនស្រីរបស់នាងត្រូវបានបុគ្គលិករថភ្លើងជួយសង្គ្រោះដោយសុវត្ថិភាព
និងគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។
បើតាមប្រភពព័ត៌មាននិយាយថា ម្តាយក្មេងស្រីតូចនោះ ពុំបានដឹងពីអ្វីដែលបានកើតឡើងនោះទេ ព្រោះនាងរវល់តែផ្តោតអារម្មណ៍ទៅលើទូរស័ព្ទ ច្រើនជាងយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់កូនខ្លួន ៕
ដោយ៖ ចន្ទី (manilaflash)