ត្រីបាឡែនដ៏ធំ១ក្បាល មកទើរនៅលើឆ្នេរខ្សាច់ ត្រូវបានពលរដ្ឋហ្វីលីពីន នាំគ្នារុញចូលក្នុងទឹកជ្រៅវិញ (មានវីដេអូ)
ពលរដ្ឋរាប់សិបនាក់ នៅក្នុងទីក្រុងមួយនៃប្រទេសហ្វីលីពីន បាននាំគ្នាប្រញាប់ប្រញាល់ទៅកាន់ឆ្នេរសមុទ្រ ដើម្បីសង្គ្រោះត្រីបាឡែន១ក្បាលប្រវែងជិត ៨ ម៉ែត្រ ដែលកំពុងប៉ែលប៉ោលនៅក្នុងទឹកសមុទ្ររាក់ ។
វីដេអូនេះហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ដែលត្រូវបានថតនៅឯឆ្នេរសមុទ្រនៃក្នុងទីក្រុង Ozamiz បានបង្ហាញពលរដ្ឋយ៉ាងច្រើន ជួយត្រីបាឡែន Bryde ដែលអ្នកនេសាទក្នុងតំបន់បានប្រទះឃើញវាកំពុងស្ថិតនៅក្នុងទឹករាក់ឆ្នេរសមុទ្រ ។
វីដេអូក៏បានបង្ហាញពលរដ្ឋរួមកម្លាំងគ្នា រុញត្រីបាឡែននោះចូលទឹកជ្រៅ
ដើម្បីវាអាចហែលចាកចេញទៅវិញ ។
ក្រុមអ្នកជំនាញនិយាយថា ត្រីបាឡែន Bryde នេះ ដែលជាប្រភេទសត្វជិតផុតពូជ អាចវង្វេងវង្វាន់ស្មារតី ដោយសារតែឥទ្ធិពលនៃការផ្លាស់ប្តូរបម្រែបម្រួលអាកាសធាតុ នៅលើមហាសមុទ្រ ៕
ដោយ៖ ឧត្តម
ប្រភព៖ upi