​វិធី​សង្គ្រោះ​ខ្លា​ធ្លាក់​ក្នុង​អណ្តូងទឹក​របស់​ក្រុមមន្ត្រី​សត្វព្រៃ​ឥណ្ឌា ឃើញ​ហើយ​មិន​សរសើរ​មិនបាន​មែន​! (មាន​វីដេអូ​)

ក្រុម​សង្គ្រោះ​សត្វព្រៃ បានធ្វើការ​ជាមួយ​នាយកដ្ឋាន​រុក្ខសាស្ត្រ​ឥណ្ឌា ដើម្បី​សង្គ្រោះ​សត្វ​ខ្លាដំបង​១​ក្បាល ដែល​បាន​ជាប់គាំង​នៅក្នុង​អណ្តូងទឹក​ជម្រៅ​ជិត ១០ ម៉ែត្រ។
​កសិករ​ម្នាក់​មកពី​ភូមិ Yadavwadi នៅក្នុង​ទីប្រជុំជន Belha នៃ​តំបន់ Otur ប្រទេស​ឥណ្ឌា ដើរទៅ​កាន់​អណ្តូងនោះ​តាម​ទម្លាប់​ធម្មតា កាលពី​ថ្ងៃកើតហេតុ​ខាងលើ ដើម្បី​បូមទឹក និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​រកឃើញ​សត្វ​ខ្លា​១​ក្បាល សម្លឹង​ដាក់​គាត់​នៅ​អណ្តូងទឹក ។​

​គាត់​បន្ទាប់មក ក៏បាន​ទូរស័ព្ទ​ទៅ​មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ ដែល​ក៏បាន​ជូនដំណឹង​នេះ​ទៅកាន់​ក្រុម​សង្គ្រោះ​សត្វព្រៃ SOS ដើម្បី​សហការ​ក្នុងការ​ជួយសង្គ្រោះ ។​​ខណៈ​ក្រុម SOS បានធ្វើ​ដំណើរ​ទៅកាន់​ភូមិ​នោះ ខាង​កម្លាំង​នាយកដ្ឋាន​ព្រៃឈើ បាន​ទម្លាក់​ដាក់​ជណ្តើរ​ឈើ​ចូលក្នុង​អណ្តូង ដើម្បី​ឲ្យ​សត្វ​ខ្លា​នោះ​ទំ​លើ​វា​បណ្តោះអាសន្ន ។​

​នៅពេល​ក្រុម SOS បានមក​ដល់ ពួកគេ​ក៏បាន​ប្រើ​ខ្សែពួរ ដើម្បី​ទម្លាក់​ទ្រុង​ឈើ​មួយ ចូលទៅក្នុង​អណ្តូង ដោយ​ទ្វារ​របស់​វា​បើកចំហរ​បញ្ឆោត ដើម្បី​ឲ្យ​សត្វ​ខ្លា​ចូលក្នុង​នោះ ។​ទីបំផុត សត្វ​ខ្លា​នេះ ត្រូវបាន​ជួយសង្គ្រោះ​ឡើងលើ​គោក​ដោយ​សុវត្ថិភាព ។ ពួកគេ​បន្ទាប់មក ក៏បាន​នាំយក​វា​ទៅ​មជ្ឈមណ្ឌល​សង្គ្រោះ​ខ្លា Manikdoh នៅក្នុង Junnar ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព និង​ព្យាបាល​ក្នុងករណី​ចាំបាច់​ណាមួយ ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលការសង្គ្រោះខ្លាធ្លាក់ក្នុងអណ្តូង​ដូចនេះ នៅក្នុងប្រទេសឥណ្ឌា៕
ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ dailymotion

Leave a Reply

Your email address will not be published. Required fields are marked *