លើកទីមួយហើយ ដែលបានឃើញ! ស៊ុតក្នុងស៊ុត…(មានវីដេអូ)

តើ​អ្នក​ដែល​ធ្លាប់​ជួបប្រទះ​ឬទេ នៅពេល​គោះ​ស៊ុតមាន់​មួយ ហើយ​ឃើញ​ស៊ុត​មួយទៀត​នៅ​ខាង​​ក្នុង​វា​? នេះ​មិនមែន​ជា​ការលេង​សៀក​នោះទេ ប៉ុន្តែ​អ្វី​ដែល​អ្នក​មើល​ឃើញ​ក្នុង​វីដេអូ​ខាងក្រោម​​គឺជា​ការពិត​។​​នេះ​គឺជា​ករណី​ដែល​កម្រ​បំផុត ដែល​ក្នុង​ស៊ុត​មួយ​មាន​ស៊ុត​មួយទៀត​។​

​នៅ​ក្នុង​វីដេអូ កសិករ​អូស្ត្រាលី​ម្នាក់​បាន​ឃើញ​ស៊ុតមាន់​មួយ​ដែល​មាន​ទំហំ​ធំ​ខុសប្លែក​ធម្មតា​ ​នៅក្នុង​កសិដ្ឋាន​របស់​គាត់ នៅ​ទីក្រុង Cairns នៃ​រដ្ឋ Queensland​។​​លោក Scott Stockman អាយុ ៤៧​ឆ្នាំ មិន​ធ្លាប់​ដែល​ឃើញ​ស៊ុតមាន់​យក្ស​ទេ​ពីមុនមក​។ នៅពេល​ដែល​គាត់​ទៅ​រើស​ពងមាន់​នៅ​កសិដ្ឋាន គាត់​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​តែ​ទំហំ​ធំ មិន​ធម្មតា​របស់​វា​។​

​ស៊ុត​យក្ស​នោះ​មាន​ទម្ងន់ ១៧៦​ក្រាម ដែល​ទំហំ​នេះ​ធំ​ជាង​ស៊ុត​ធម្មតា ៣​ដង​។ អ្វី​ដែល​ធ្វើឲ្យ​គាត់​ កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ​គឺថា នៅ​ពេល​គាត់​គោះ​បំបែក​ស៊ុតមាន់​យក្ស​នោះ គាត់​បាន​ឃើញ​ស៊ុត​មួយទៀត​នៅ​ក្នុង​វា​។​

​ចង់ដឹង​ស៊ុត​នេះ​ចម្លែក​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​នេះ ​៖

​ប្រភព​៖ Good Times​
សុភ័ក្ត្រ

Leave a Reply

Your email address will not be published. Required fields are marked *