ប្រធានាធិបតីអាមេរិកនិយាយថា លោកនឹងបិទកម្មវិធី TikTok ​ឱ្យបានឆាប់បំផុត ​ត្រឹមរយៈពេល២៤ម៉ោង!

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ម្សិលមិញនេះថា លោកគ្រោងនឹងចុះហត្ថលេខាលើបទបញ្ជា​​ដើម្បីបិទកម្មវិធី TikTok របស់ចិន ចេញពីទឹកដីអាមេរិក ឱ្យបាន​លឿនបំផុតនៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

ដោយសារ​តែកម្មវិធី TikTok គឺជា​បញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដូច្នេះ​យើងកំពុង​ត្រៀមរៀបចំបិទកម្មវិធីកម្សាន្តរបស់ចិនមួយនេះ ចេញពីទឹកដីសហរដ្ឋអាមេរិក…ហើយខ្ញុំនឹងចុះហត្ថលេខាលើឯកសារនៅថ្ងៃស្អែក។
ដូណាល់ ត្រាំ

ឥណ្ឌាក៏បានបិទកម្មវីធី TikTok និងកម្មវិធីមួយចំនួនទៀត របស់ចិនដែរ
សូមជម្រាបផងដែរថា ចំណាត់ការបន្ទាន់នេះត្រូវបានធ្វើឡើង បន្ទាប់ពីភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន ចេះតែបន្តកើតមានឡើងជាលំដាប់។ ហើយម្យ៉ាងវិញទៀត សមាជិកសភាសហរដ្ឋអាមេរិក ​ក៏កំពុងមានការព្រួយបារម្មណ៍​ដែរថា ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម TikTok ដែលមានប្រភពពីប្រទេសចិន​ អាចផ្តល់ផលប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិអាមេរិក៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *