រន្ធត់ណាស់! បុក​ប៉ះគ្នា​យ៉ាង​សាហាវ ឃើញ​ហើយខ្លោចចិត្ត… (មាន​វីដេអូ​)

នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ និង​ម៉ូតូ​បុក​គ្នា​ដ៏​សាហាវ​បំផុត
ស្ថិតនៅលើ​ដងផ្លូវ​ដាច់​ឆ្ងាយ​ពី​ភូមិ​មួយ
ដែល​ត្រូវបាន​គេ​ដឹងថា បាន​កើតឡើង​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​ត្រូវបាន​បង្ហោះ​ឡើង​នៅលើ Youtube
បុរសៗ​ទាំងចាស់ទាំងក្មេង​មួយក្រុម បាននាំគ្នា​ឈរ​នៅលើ​ចិញ្ចើមផ្លូវ​ដាច់​ឆ្ងាយ​មួយ
ដែល​ត្រូវបាន​គេ​ជឿថា ពួកគេ​កំពុង​រីករាយ​ជាមួយ​ការប្រណាំង​ម៉ូតូ​របស់​ពួក​យុវជន​នៅក្នុង​ស្រុកភូមិ​របស់​ពួកគេ ។​

​ប៉ុន្តែ ជា​អកុសល អ្នក​ប្រណាំង​ម៉ូតូ​ផ្តាច់​ព្រលឹង​ទាំងនោះ បាន​ជួប​គ្រោះថ្នាក់​បុក​បន្តកន្ទុយ​គ្នា​យ៉ាង​សាហាវ ជាមួយ​ម៉ូតូ​អ្នកដំណើរ​១​គ្រឿង ដែល​ដឹក​កូនប្រុស​២​នាក់ (​ជិះ​កណ្តាលផ្លូវ​) បណ្តាល​ឲ្យ​ពួកគេ​ទាំងអស់ ត្រូវ​ផ្លោង​ឡើងលើ​អ​កាស​គួរ​ឲ្យ​ស្លុតរន្ធត់​បំផុត ។​

​ពុំមាន​ព័ត៌មាន​ណាមួយ​អំពី​ការរង​របួស ឬ ក៏​បាត់​បង់ជីវិត ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​នោះទេ ។ ប៉ុន្តែ តាមរយៈ​វីដេអូ​ដ៏​សាហាវ​នេះ អ្នកទស្សនា​ជាច្រើន​និយាយថា ក្តីសង្ឃឹម​នៅមាន​ជីវិត​មាន​តិចតួច​ណាស់ ៕ ឧ​ត្ត​ម​

Leave a Reply

Your email address will not be published. Required fields are marked *