គាំទ្រអត់ បងប្អូន? ស្បែកជើង​កែង​ស្ត្រីដ៏​ប្រណីត ច្នៃចេញពីគល់ឫស្សី!

ជាងឈើ​ម្នាក់​ដែល​ពោរពេញ​ដោយ​ជំនាញ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​កោតសរសើរ​ជាខ្លាំង បន្ទាប់ពីបានឃើញបុរសម្នាក់ បាន​បង្កើត​នូវ​ស្នាដៃ​ដ៏​អស្ចារ្យ ជាមួយ​ផលិតផល «​ស្បែកជើង​កែង​ស្ត្រី​» យ៉ាង​ស្រស់ស្អាត​ច្នៃ​ចេញពី​គល់​ប្ញ​ស្សី ។​

ជាងឈើ​ដ៏​ចំណាន​ដែល​គ្រាន់តែ​ស្គាល់​ឈ្មោះថា Yang ត្រូវ​បានឃើញ​ប្រមូល​ដើម​ប្ញ​ស្សី​ទាំង​គល់ៗ ដើម្បី​បង្កើត​នូវ​ស្នាដៃ​ថ្មី​នៃ «​ស្បែកជើង​កែង​ស្ត្រី​» របស់គាត់ ជាមួយ​ម៉ាក​សម្គាល់​ដ៏​ប្រណីត ។​

​ដំបូង លោក Yang បាន​កាត់ និង​ខាត់​ប៉ូ​លែ​គល់​ប្ញ​ស្សី​ឲ្យ​រលោង ។
ហើយ​បន្ទាប់មក គាត់​បាន​គូរ​កំណត់សម្គាល់​ជុំវិញ​ពួកវា ដើម្បី​បង្កើតជា​គ្រោង​ស្បែកជើង ។​

​បន្ទាប់ពីនោះ Yang បាន​បន្ត​ដាប់​ចោះ​, កាត់ ទៅតាម​ប្លង់​ដែល​បាន​គូរ​រួច និង​ប៉ូ​លែ​បន្ថែមទៀត ។​
​គាត់​បាន​ភ្ជាប់​កែង ដោយ​ប្រើ​ដែកគោល​ប្ញ​ស្សី​មួយគូ ។​

​ចុងក្រោយ គាត់​បាន​រចនា​ស្លាក​សញ្ញា​សម្គាល់​ម៉ាក​ប្រណីត​មួយ ហើយ​ភ្ជាប់​វា​នៅលើ​ខ្នង​ស្បែកជើង ។​
Yang បាន​ឲ្យ​ដឹងថា គាត់​បាន​ចំណាយពេល​ត្រឹមតែ​១​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​បង្កើត​ស្បែកជើង​ប្ញ​ស្សី​នេះ នៅឯ​ផ្ទះ​របស់គាត់​ស្ថិតក្នុង​តំបន់ Guangxi ៕

ចន្ទី (nextshark)​

Leave a Reply

Your email address will not be published. Required fields are marked *