មហាសេដ្ឋីវ័យក្មេង Mark Zuckerberg និងប្រធានាធិបតី Barack Obama ថាខ្លួនអាចជោគជ័យដោយសារភរិយា!

ភាពជោគជ័យរបស់បុគ្គលម្នាក់ៗរមែងមានហេតុផលនៅពីក្រោយខ្នងទាំងអស់ ឬក៏អាចមាននរណាម្នាក់ជាអ្នកផ្តល់កម្លាំងចិត្តនិងតែងតែជួយជ្រោមជ្រែងរាល់គំនិតអ្នកជាដើម។ជាក់ស្តែងមានបុគ្គលជោគជ័យពីររូបបានបង្ហើបប្រាប់ពីរឿងមួយដែលធ្វើឲ្យពួកគេអាចក្លាយទៅជាបុគ្គលជោគជ័យមកដល់ពេលនេះ គឺមហាសេដ្ឋីហ្វេសប៊ុកលោក Mark Zuckerberg និងអតីតប្រធានាធិបតីលោក Barack Obama។

មហាសេដ្ឋី Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុន Facebook មានប្រាក់ពាន់លាន​​​លំដាប់ទី៨នៅលើពិភពលោកបច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់ដល់ទៅ១.៤៧ពាន់លានអ្នកជារៀងរាល់ថ្ងៃ។ភាពជោគជ័យដែលZuckerbergទទួលបាននៅពេលនេះ ក៏ដោយសារតែមានតែមានភរិយាដ៏ល្អម្នាក់ដែលតែងតែនៅពីក្រោយចាំជួយផ្តល់កម្លាំងចិត្ត ស័្មគ្រចិត្តតស៊ូជាមួយគ្នានិងជួយសម្រេចចិត្តរាល់ភារកិច្ចរបស់លោកនៅក្នុងការបង្កើតគេហទំព័រមួយដែលល្បីទូទាំងពិភពលោក។

អ្នកស្រី Priscilla Chan ជាគ្រូពេទ្យកុមារនិងជានារីម្នាក់សំខាន់បំផុតរបស់ Zuckerberg អ្នកស្រីជាមនុស្សម្នាក់គត់ដែលនៅពីក្រោយភាពជោគជ័យរបស់ស្ថាបនិកវ័យក្មេងរបស់ហ្វេសប៊ុករូននេះ។ចំណុចដែលលោក Zuckerbergតែងតែសរសើរទៅដល់ប្រពន្ធរបស់គាត់គឺ នាងជាមនុស្សមានទឹកចិត្តល្អ មានចំណេះដឹងអាចជួយរាល់កិច្ចការរបស់លោកបានច្រើន រួមទាំងជាមនុស្សពោលពេញទៅដោយគំនិតជាអ្នកធ្វើជំនួញ​ ជាប្រពន្ធនិងជាម្តាយដ៏ល្អនៅក្នុងគ្រួសារជាពិសេសជាមនុស្សមានចិត្តគិតគូរដល់អ្នកដទៃនិងមានគុណធម៌។

ចំណែកលោក Barack Obama ជាអតីតប្រធានាធិបតីទី៤៤នៃប្រទេសសហរដ្ឋអាមេរិកក៏មិនខុសពីស្ថាបនិកក្រុមហ៊ុន Facebook ប៉ុន្មាននោះឡើយ ។លោកក៏មានមនុស្សស្រីមា្នក់ដែលតែងតែស័្មគ្រចិត្តតស៊ូជាមួយលោករហូតបានក្លាយជាប្រធានាធិបតីម្នាក់ពោលពេញទៅដោយអ្នកគោរពស្រឡាញ់គ្រប់ៗគ្នា។

អ្នកស្រី Michelle LaVaughnRobinson ជាមនុស្សម្នាក់សំខាន់បំផុតរបស់លោក Obama អ្នកស្រីមានទឹកចិត្តល្អ ជួយទៅដល់ប្រជាជនដែលភាពក្រីក្រ និងតែងតែចូលរួមទៅដល់ការងារសង្គមជានិច្ច។ការងារមួយនេះបានធ្វើឲ្យគេបានស្គាល់និងកាន់តែស្រឡាញ់លោក Obama ដែលជាស្វាមីរបស់អ្នកស្រីថែមមួយកម្រិតទៀត។ដោយសារក្តីមេតា្តទៅជាស្រ្តីម្នាក់ដែលមានចិត្តគំនិតល្អចំពោះអ្នកដទៃហេតុនេះហើយទើបធ្វើឲ្យលោក Obama មានមោទនភាពជាខ្លាំងដែលបានរៀបការជាមួយអ្នកស្រី Michelle៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង
សុំអនុញ្ញាតសិទ្ធចែករំលែកបន្ត
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *