កុំចេះតែហ៊ាន! ដោះមួកសុវត្ថិភាព ដេញវៃ បាតជើងសព្រាត… (មានវីដេអូ)

កូឡុំប៊ី៖ ស្ត្រីចំណាស់ម្នាក់ មិនបញ្ចេញអត្តសញ្ញាណ រស់នៅតំបន់ក្នុង Santander នៃប្រទេសកូឡុំប៊ី ត្រូវបានចោរឆក់ទូរសព្ទពីដៃ។យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា ខណៈពេលស្ត្រីចំណាស់កំពុងអង្គុយចុចទូរសព្ទនៅខាងមុខផ្ទះ ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង ដោយពាក់មួកសុវត្ថិភាព និងចតម៉ូតូក្បែរនោះ។

បន្ទាប់មក បុរសម្នាក់ដែលនៅពីក្រោយ បានចុះពីលើម៉ូតូ និងដើរសំដៅទៅឆក់ទូរសព្ទពីដៃរបស់ស្ត្រីចំណាស់។ តែស្ត្រីចំណាស់ បានវាយប្រតប់ដើម្បីយកមកវិញ ដោយចាប់ដោះមួកសុវត្ថិភាព និងវាយ ហើយគប់ទៅលើបុរសនោះ រហូតដល់គេចខ្លួនបាត់ទៅ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ មិនប្រាដកឡើយថា ទូរសព្ទត្រូវបានឆក់សម្រេច ឬយ៉ាងណាទេ។ ហើយមកទល់ថ្ងៃអង្គារម្សិលមិញនេះ មិនទាន់មានរបាយការណ៍ចាប់ខ្លួនស្ដីពីករណីឆក់នេះឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *