សំណាងធំហើយ កុំអីសយ! បានមើលកញ្ចក់ក្រោយទាន់ពេល…(មានវីដេអូ)

បុរស២នាក់ បានជិះម៉ូតូបំរុងប្លន់ឡានមួយគ្រឿង ដែលឈប់នៅមុខផ្ទះ បំរុងបើកចូលផ្ទះទៅហើយ
តែម្ចាស់ឡានបានមើល កញ្ចក់ក្រោយឃើញ បុរស២នាក់ឈប់ម៉ូតូ ហើយដកកាំភ្លើងដើរចូលមក។

ពេលដែលបុរសម្នាក់ ដែលជាអ្នកបើកម៉ូតូ ដកកាំភ្លើងខ្លី ដើរសំដៅទ្វារខាងស្តាំ
តែពួកចោរភ្លេចគិតថា ម្ចាស់ឡានអាចមើលឃើញ តាមកញ្ចក់ចំហៀងយ៉ាងច្បាស់។

គ្រាន់តែឃើញសភាពមិនស្រួលភ្លាម ម្ចាស់ឡានបានជាន់ហ្គែរ បើកទៅមុខហួសផ្ទះរបស់ខ្លួន ដោយអ្នកបំរើក្នុងផ្ទះ មានចម្ងល់យ៉ាងខ្លាំង ហេតុអ្វីចៅហ្វាយបើកឡានហួសផ្ទះទៅវិញ? ពេលដែលពួកគេ ក្រឡេកឃើញចោរប្លន់ម្នាក់ កាន់កាំភ្លើងក្នុងដៃ ទើបមានការឆោឡោ ទាញទ្វារផ្ទះបិទវិញយ៉ាងប្រញ៉ាប់ ។ ចំណែកពួកចោរប្លន់ទាំង២នាក់ បានឡើងម៉ូតូជិះគេចខ្លួន បាត់ទៅ ៕

ប្រភព៖ Active Self Protection

Leave a Reply

Your email address will not be published. Required fields are marked *