ពិតជាប្លែកមែន មុខរបរមួយនេះ! សេវាដេកលើគ្រែ រយៈពេល១ម៉ោង តម្លៃ១៧០០ដុល្លារ

នារីស្រស់ស្អាត វ័យក្មេងម្នាក់ មកពីទីក្រុង មូស្គូ ប្រទេសរុស្ស៊ី បានបង្កើតសេវាដ៏គួរ អោយភ្ញាក់ផ្អើលមួយ គឺដេកលើគ្រែរបស់កំលោះៗ រយៈពេល១ម៉ោង ដើម្បីកំដៅពូក អោយក្តៅដើម្បីដេកលក់ស្រួល ។នារីស្រស់ស្អាត វ័យក្មេងម្នាក់នោះ មានឈ្មោះ Viktoria Ivachyova អាយុ២១ឆ្នាំ បានគិតប្រាក់ថ្លៃសេវារបស់នាង គឺដេកមួយយប់ តំលៃ៨២ដុល្លារ និង តំលៃ១ខែ ១៧០០ដុល្លារ ។ តែកុំយល់ច្រលំ នាងគ្រាន់តែដេក នៅលើគ្រែរបស់អតិថិជន តែប៉ុណ្ណោះ ហាមប៉ះពាល់ ឬធ្វើអ្វីទាំងអស់ ។

បើតាមការអោយដឹង បច្ចុប្បន្ននេះ នាងមានអតិថិជន ១១នាក់ហើយ ។ នាងបាននិយាយថា បើនាងមានអតិថិជនកាន់តែច្រើន នាងនឹងបង្កើតក្រុមនារីស្អាត ដើម្បីដើរដេកលើគ្រែ របស់អតិថិជនទៀតផង ។តែអ្វីដែលអតិថិជនកំលោះៗ មានអារម្មណ៍ខកចិត្តនោះ គឺនាងមិនប៉ះពាល់ខ្លួនប្រាណហើយ ថែមទាំងយកអង្គរក្សទៅតាម ទៀតផង ដើម្បីការពារពីការចាប់រំលោភ នៅពេលដែលអតិថិជនរបស់នាង ទ្រាំនិងសម្រស់នាងមិនបាន ។

នាងបានបើកសេវាកម្ម ដែលប្លែកពីគេនេះ គឺផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម និងលើវេបសាយ របស់នាងតែម្តង ហើយពេលដែលអតិថិជន ចាប់អារម្មណ៍ នាងនឹងធ្វើការទំនាក់ទំនងទៅវិញ ដើម្បីណាត់ម៉ោង និងកំណត់ថ្ងៃ កក់នាងទុក។ទោះបីនាង មិនអោយប៉ះខ្លួនប្រាណក្តី តែក្នុងរយៈពេល១ម៉ោង ដែលនាងដេកនៅលើគ្រែ ជាមួយនិងសម្លៀកបំពាក់ដេកយប់ អតិថិជនអាចនិយាយលេង ជាមួយនាងបាន ដោយសេរី ។ ពេលចប់ម៉ោងហើយ នាងនឹងស្លៀកពាក់ធម្មតាវិញ ហើយដើរចេញទៅបាត់ បន្ទាប់ពីគិតប្រាក់ពីអតិថិជនរួច ៕

Leave a Reply

Your email address will not be published. Required fields are marked *