កំចាត់ឫសឱ្យជាសះស្បើយបានឆាប់រហ័ស!

ឫស មានទម្រង់ដូចជាដំបៅសើរស្បែកតូច ស្រាល ដែលបង្កឡើងដោយវីរ៉ុស។ ឫសអាចកើតនៅម្រាមដៃ ម្រាមជើង បាតជើង លើមុខ ឬនៅក នៅឃ្លៀក ជួនឈឺខ្លាំង ជួនឈឺតិច។ ឫសជាជំងឺស្រាល អាចជាសះបាត់ទៅវិញ ដោយគ្មានបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរអ្វីទាំងអស់។ តែអាចចម្លងទៅពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬពីកន្លែងមួយទៅកន្លែងមួយទៀតនៃខ្លួនប្រាណ ដោយផ្ទាល់និងដោយមិនផ្ទាល់។

ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលអាចជួយឱ្យអ្នកព្យាបាលកំចាត់ឫសដុះនៅលើស្បែក
បានឆាប់រហ័ស ដោយវិធីធម្មជាតិងាយៗ។

វិធីព្យាបាល៖
-យកខ្ទឹមស មួយកំពឹស ដំឱ្យម៉ដ្ឋ
យកមកបិទនៅកន្លែងដែលកើតឫសនោះ

-យកក្រណាត់ស្អាត រុំពីលើ
-ទុករយៈពេល ២០នាទី រួចលាងសំអាតទឹកចេញ

ព្យាបាលតាមវិធីនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុង ១សប្តាហ៍ នឹងជួយកំចាត់ឫស
នៅលើស្បែកឱ្យជាសះស្បើយ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ top10homeremedies
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *