កូនខ្មែរ ពូកែមែន! អបអរសាទរនិស្សិតខ្មែរម្នាក់ទៀតហើយរៀនបានលំដាប់ពិន្ទុ A គ្រប់មុខវិជ្ជារាល់ឆ្នាំ

តើបងប្អូនភ្លេចឬនៅពីបេក្ខជនដ៏ឆ្នើមមួយរូបដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០១៦ ដោយទទួលនិទ្ទេស A លំដាប់ពិន្ទុ ១០០ ពេញ? នៅពេលនេះនិស្សិតខ្មែរ កាំង ស៊ីងលី កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ និងមានការសាទ រួមទាំងកោតសរសើរជាខ្លាំង ដែលបានក្លាយជានិស្សិតដ៏ឆ្នើមលេខមួយ ប្រចាំសកលវិទ្យាល័យ Bangkok University។

និស្សិតខ្មែររូបនេះទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាសម្រាប់ឆ្នាំនីមួយៗដោយបានលំដាប់ពិន្ទុ ៤ចុច ជាពិន្ទុខ្ពស់ផុតលេខសម្រាប់រយៈពេល ៤ ឆ្នាំពេញតែម្តង។ ជាមួយគ្នានេះដែរ កាំង ស៊ីងលី បានបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួនយ៉ាងជោគជ័យបំផុតក្នុងឆ្នាំ ២០២០ នេះទៅលើមុខជំនាញ Business Administration (Entrepreneurship)។

សុំអនុញ្ញាតចែកចាយបន្ត
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *