អ្នកណាដែលមិនភ័យនោះ! បើបើកទ្វារមកឃើញបែបនេះ…(មានវីដេអូ)

ប្រទេសថៃ៖ គេបានប្រទះឃើញ ពស់វែកមួយក្បាល បានចូលទៅសង្ងំលេងទឹកបង្គន់ ក្នុងផ្ទះបុរសម្នាក់ នៅខេត្តឈុនបុរី ។ម្ចាស់ផ្ទះបានរៀបរាប់ថា គាត់បានឃើញពស់វែកនោះ នៅពេលគាត់ បានចូលទៅបន្ទោរបង់ តែពេលទៅដល់បង្គន់ គ្រាន់តែបើកទ្វារខ្វាក ក៏ឃើញពស់វែកមួយក្បាលខ្មៅស្រិល កំពុងតែលេងទឹកក្នុងអាង ។

ភ្លាមៗនោះ គាត់មានការភិតភ័យយ៉ាងខ្លាំង សូម្បីឈឺបត់ជើងខ្លាំងយ៉ាងណា ក៏រលាយបាត់អស់ដែរ ហើយគាត់ក៏បានរត់ទៅ រាយការណ៍ដល់ក្រុមជំនាញចាប់ពស់ មកជួយធ្វើអន្តរាគមន៍ភ្លាមៗ។

ក្រោយពីក្រុមជំនាញ ចាប់ពស់នោះបានហើយ ត្រូវបានគេសន្និដ្ឋានថា ពស់វែកនោះ មានអាយុ២ឆ្នាំ ប្រវែង១៥០សង់ទីម៉ែត្រ ជាប្រភេទពស់វែក ដែលមានពិសដ៏សាហាវ។ ប្រសិនបើវាចឹកបាននោះ ជនរងគ្រោះអាចនិងស្លាប់បាន៕

Leave a Reply

Your email address will not be published. Required fields are marked *