ស្មោះមែន! ​ចំណាយពេល​ជាង​១​ឆ្នាំ រុញ​រទេះ​នាំយក «​ឆ្អឹង​» មិត្តស្រី មក​បាច​នៅ​ទីកន្លែង​ដំបូងបង្អស់ ​ដែល​ខ្លួន​សន្យា​នាំ​នាង​មកលេង​

បុរស​ថៃ​ម្នាក់​បាន​ចំណាយពេល​ជាង ១ ឆ្នាំ ធ្វើដំណើរ​ពី​ខេត្ត Trang ឆ្ពោះទៅកាន់​ភ្នំ Doi Inthanon នៅក្នុង​ខេត្ត Chiang Mai ដើម្បី «​ពង្រាយ​» ឆ្អឹង​របស់​មិត្តស្រី​គាត់​ដែល​បាន​ស្លាប់ ។​​កាលពី​រសៀល​ថ្ងៃ​ពុធ Sakchai Suphanmart អាយុ ៣៩ ឆ្នាំ មកពី​ស្រុក Muang ខេត្ត Udon Thani បានធ្វើ​ដំណើរ​ដល់​ផ្លូវ​សម្រាប់​វាង​មួយកន្លែង នៅក្នុង​ស្រុក San Patong ក្នុង​ខេត្ត Chiang Mai ។​

​គាត់​ត្រូវ​បានឃើញ​រុញ​រទេះ​មួយ ផ្ទុក​ពេញ​ទៅដោយ​របស់របរ​ផ្សេងៗ​របស់គាត់ និង​អមដំណើរ​ជាមួយ​សត្វ​ឆ្កែ​របស់គាត់​២​ក្បាល រួម​នឹង​សត្វ​ឆ្មា​ពណ៌​ខ្មៅ​១​ក្បាល​ផងដែរ ។​Sakchai បាន​ប្រាប់ The Nation ថា គាត់​បានចាប់ផ្តើម​ដើរ​ពី Trang នៅក្នុង​ខែមករា ឆ្នាំ​២០១៧ មក​ម្លេះ ។ ក្នុង​អំ​ឡុ​ពេលធ្វើ​ដំណើរ​ដ៏​វែង​នេះ គាត់​បាន​ស្នាក់នៅ​ពេលយប់ នៅតាម​ដងផ្លូវ​ធ្វើដំណើរ ដោយមាន​ការជួយឧបត្ថម្ភ​ពី​អ្នកភូមិ ។ ជូន​កាល គាត់​ត្រូវ​ដេក​នៅ​វាល​កប់ខ្មោច​ក៏មានដែរ ។​

Sakchai និយាយថា គាត់​កំពុង​បំពេញ​នូវ​ការសន្យា​មួយ ដែល​បានផ្តល់​ចំពោះ​មិត្តស្រី​របស់គាត់ ដែល​បាន​ស្លាប់​នៅក្នុង​ខែតុលា ឆ្នាំ​២០១៦ ថា​នឹង​នាំ​នាង​ទៅលេង​ភ្នំ Doi Inthanon ។ គាត់​បាន​ទៅធ្វើ​ការ​នៅក្នុង​ខេត្ត Trang ទីកន្លែង​ដែល​គាត់​បាន​នារី​ម្នាក់ ហើយ​បាន​សន្យា​ជាមួយ​នាង​ថា នៅពេល​សន្សំ​លុយ​បាន​ច្រើន គាត់​នឹង​នាំ​នាង​ធ្វើដំណើរ​កម្សាន្ត​ជុំវិញ​ប្រទេស និង​ជាពិសេស​មកកាន់ Doi Inthanon នេះ​តែម្តង ។​Sakchai បន្តថា គាត់​មាន​គម្រោង​ធ្វើបុណ្យ​កុសល​ដ៏​ល្អ​មួយ សម្រាប់​មិត្តស្រី​របស់គាត់ នៅលើ​កំពូលភ្នំ​នេះ និង​បាច​ឆ្អឹង​របស់​នាង​នៅទីនេះ ។​

​គាត់​ក៏បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​ខ្ញុំ​បាន​ជាប់​សត្វ​ឆ្កែ​២​ក្បាល និង​កូន​ឆ្មា​១​ក្បាល នៅតាម​ផ្លូវ​ធ្វើដំណើរ ។ ខ្ញុំ​បាន​ប្រទះឃើញ​ឆ្កែ​១​ក្បាល​ដំបូង ត្រូវបាន​គេបោះបង់​ចោល​នៅក្នុង Samut Prakan និង​១​ក្បាល​ទៀត នៅ Phitsanulok ហើយ​ពួកវា​ទាំងពីរ​ក៏បាន​ដើរ​តាម​ខ្ញុំ​តែម្តង ។ បន្ទាប់មក ខ្ញុំ​ប្រទះឃើញ​កូន​ឆ្មា​ពណ៌​ខ្មៅ​១​ក្បាល កំពុង​នៅ​ម្នាក់ឯង​នៅលើ​ចិញ្ចើមផ្លូវ​មួយ​កាលពី​ថ្ងៃ​ពុធ ។ ឃើញ​ដូច្នេះ ខ្ញុំ​ក៏បាន​ចាប់​វា​មកជា​មួយ ព្រោះ​បារម្ភ​ខ្លាចក្រែង​វារ​ត់​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​» ។​

​ទោះយ៉ាងណា គាត់​ពុំ​អាច​ទប់ទឹក​ភ្នែក​បានទេ នៅពេល​និយាយ​ដំណើររឿង​រ៉ាវ​អំពី​មិត្តស្រី​របស់គាត់ ព្រោះថា រវាង​គាត់ និង​មិត្តស្រី​របស់គាត់ ពិតជា​ស្រលាញ់គ្នា​ស្មោះស្ម័គ្រ​ខ្លាំងណាស់ ខណៈ​ធ្វើការ​ជាមួយគ្នា​នៅក្នុង​ខេត្ត Trang ។ គាត់​បន្តថា គាត់​មិនអាច​ឈប់​គិត​អំពី​នាង​បានទេ ក្នុង​មួយជីវិត​នេះ ៕ ឧ​ត្ត​ម (The Nation, Coconuts)​

Leave a Reply

Your email address will not be published. Required fields are marked *