បុរស​ចម្លែក ​មានតែ​មួយ​គត់​លើ​លោក!!! អាច​បង្វែរ​បាតជើង បាន ១៨០​ដឺ​ក្រេ ហើយ​អាច​ដើរ​បាន​យ៉ាង​​ព្រងើយ

លោក Moses Lanham អាយុ ៥៧​ឆ្នាំ នៅ​រដ្ឋ Michigan អាមេរិក ច្រើន​ត្រូវបាន​គេ​ហៅ​យ៉ាង​គោរព​ថា “​ឯកឧត្តម​ជើង​កៅស៊ូ​” ព្រោះតែ​សមត្ថភាព​បង្វែ​បាត​ជើងបាន​ដល់​ទៅ ១៨០​ដឺ​ក្រេ ហើយ​ដើរ​ទៅ​មុខ​យ៉ាង​រំភើយ​ផាត់​ទៀតផង។​

​លោ​ប្រាប់ថា ខ្លួន​ដឹង​ពី​សមត្ថភាព​នេះ​ពេល​អាយុ ១៤​ឆ្នាំ ។ ពេលនោះ​លោក​កំពុង​ឡើង​ខ្សែ​ពួរ ក្នុង​ម៉ោង​កីឡា​ហើយ​បាន​ធ្លាក់​ពី​កម្ពស់ ៥​ម៉ែត្រ​ចុះ​មក​ដី ។ ដំបូង​លោក​គិតថា ជើង​របស់​ខ្លួន​វា​គ្រិច​សន្លាក់ ប៉ុន្តែ​បន្ទាប់​មក ទើប​ដឹងថា លោក​អាច​ចាប់​បង្វិល​វា​មក “​កន្លែង​ដើម​” ដោយ​ពុំ​មាន​ការឈឺចាប់​អ្វី​ទាំងអស់ ! ។​

​ពី​នោះ​មក​ទើប​ដឹង​បន្ថែមថា បញ្ហា​សាច់ដុំ​ទន់​នៅ​សន្លាក់​ជង្គង់ ភ្នែក​គោល ត្រគាក របស់​ខ្លួន​សុទ្ធតែ​អាច​បង្វិល​បាន​តាម​បំណង ។ ការត្រួតពិនិត្យ​របស់​ផ្នែក​សុខាភិបាល​បង្ហាញថា លោក Moses Lanham អាច​ធ្វើ​បែប​នេះ​បាន​ព្រោះ​តែ​លោក​មាន​គន្លឹះ​សន្លាក់​ឆ្អឹងខ្ចី ដល់​ទៅ​២ នៅ​តំណ​ភ្ជាប់​ត្រគាក ជង្គង់ និង​កជើង ។​

“​ឯកឧត្តម​” អាច​បង្វិល​ចុងជើង​មក​ក្រោយ ហើយ​ដើរ​ទៅ​…​មុខ​បាន ។​
…​ថែម​ទាំង​ដើរ​បាន​យ៉ាង​លឿន​ដូច​មនុស្ស​ធម្មតា ។​
​សមត្ថភាព​ពិសេស​នេះ​បាន​នាំ​ឯកទគ្គកម្ម​ពិភពលោក ២ សម្រាប់​លោក ។​

​មកទល់​ពេល​នេះ​ថ្វី​ត្បិត​ឯកទគ្គកម្ម​បង្វិល​ជើងបាន ១៨០​ដឺ​ក្រេ មាន​គេ​ធ្វើបាន​ដូច​គ្នា តែ​លោក​នៅ​រក្សា​ឯកទគ្គកម្ម​បង្វិល​បញ្ច្រាស់ជើង រួច​ដើរ​បាន​ទៀត ។​
​លោក​ថា លោក​ចូលចិត្ត​បង្ហាញ​សមត្ថភាព​នេះ​ណាស់ តែ​អ្នក​ខ្លះ​គេ​សប្បាយ ខ្លះ​ទៀត​ភ័យខ្លាច ហើយ​មួយចំនួន​វិលមុខ​ក្អួតចង្អោរ​… តែម្តង ។​

​លោក Lanham បង្ហាញ​ទេពកោសល្យ​ពី​កំណើត ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *