មើលអ្នកកំដរអូនផង! កំពូលតារាសៀវ ឡុងនីមកកំដរ សម្រស់វ៉ាដាច់កូនក្រមុំហើយ

ចិន៖ វាបាន​ក្លាយទៅជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយ ពីសំណាក់មហាជនជាច្រើន នៅលើគេហទំព័រ Sohu បន្ទាប់ពីបានបង្ហាញរូបភាព របស់តារាសម្ដែងស្រី Liu Yifei ក្នុងពេលដែលបានបានធ្វើអ្នកកំដរកូនក្រមុំ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ របស់មិត្តសំលាញ់នាងផងដែរ។

ម៉្យាងវិញទៀត ហ្វេនៗជាច្រើន បានចូលមកសរសើរថា ​ Liu Yifei ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំង ហើយវាក៏ជារូបភាពដ៏កម្រទទួលបានណាស់ ក្នុងពេលដែលនាងធ្វើជាអ្នកកំដរបែបនេះ ព្រោះភាគច្រើន នាងតែងតែលេចមុខក្នុងពិធីឃោសនាធំៗ ជាមួយនឹងផលិតផលម៉ាកល្បីៗ ហើយនាងក៏កម្រនឹងថតរូប ក្នុងពេលចូលរួមសកម្មភាពផ្ទាល់ខ្លួន ដូចជា ធ្វើអ្នកកំដរកូនក្រមុំ នៅក្នុងពិធីមង្គលការរបស់ មិត្តជិតស្និទ្ធនាងណាស់។

ក្នុងនោះដែរ យោងតាមព័ត៌មានក៏បានបន្ថែមទៀតថា នៅក្នុងពិធីមង្គលការមិត្តភក្តិ របស់នាង នាងបានតុបតែងខ្លួនស្រស់ស្អាត ដូចជាទេពអប្សរ ក្នុងឈុតរ៉ូបពណ៌ខៀវខ្ចី ដែលបានធ្វើឱ្យមនុស្សជាច្រើន ស្ទើរតែភ្លេចទៅហើយថា នេះជាពិធីមង្គលការរបស់មិត្តនាង ព្រោះគ្រប់គ្នា មានការចាប់អារម្មណ៍ តែលើរូបនាងនៅពេលបង្ហាញសម្រស់ដ៏ទាក់ទាញរបស់ខ្លួននៅក្នុងពិធី ហើយអាចធ្វើឱ្យតួអង្គសំខាន់ ត្រូវបានមនុស្សជាច្រើនមើលរម្លង​ផងដែរ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *