ខឹងចិត្ត!!! ស្រឡាញ់កូនគាត់មិនបាន តាមញ៉ែម៉ែម្តងវិញ រហូតដល់ថ្ងៃមង្គល

ចិន៖ បុរសក្រីក្ររូបសង្ហារម្នាក់បានស្រឡាញ់កូនស្រីស្អាតម្នាក់ប្រចាំភូមិ ស្នេហាពួកគេបានជួបឧបសគ្គខ្លាំងណាស់ដោយសារវណ្ណះពួកគេដាច់ឆ្ងាយពីគ្នាពេក ជារឿយៗបុរសម្នាក់នោះបានរិះរកវីធីគ្រប់បែបយ៉ាងដើម្បីបានជួបនារីរូបស្រស់ម្នាក់នោះដែលជាសង្សារនឹងគ្នា តែត្រូវបានម្តាយរបស់នាង រារាំងពួកគេរហូត ហើយបានមើលងាយមើលថោកដល់បុរសនោះយ៉ាងខ្លាំងផងដែរ។

ដោយសារទ្រាំនឹងពាក្យជេរប្រមាថជេរតិះដៀលរាល់ថ្ងៃរបស់ម្តាយនាងមិនបាន បុរសនោះក៏សម្រេចចិត្តសូមនារីជាសង្សារបែកគ្នា ហើយបានប្តូរទិសដៅ ទៅតាមស្រឡាញ់ម្តាយរបស់នាងម្តង ដើម្បីជាការសងសឹក។

ជារៀងរាល់ថ្ងៃបុរសនោះ តែងតែធ្វើខ្លួនស្អាតសង្ហារ ហើយបានទៅផ្ទះម្តាយនាងរាល់ថ្ងៃ ដែលម្តងនោះខុសពីរាល់ដង គឺមិនមែនមកញ៉ែកូនស្រីគាត់ទេ គឺញ៉ែម្តាយនាងម្តង បុរសនោះ បាននិយាយផ្អែមល្ហែម ស៊ីអារម្មណ៏រាល់ថ្ងៃ ហើយតែងតែផ្គាប់ចិត្ត រាល់ថ្ងៃ ទិញនេះ ទិញនោះ មកជួយធ្វើការផ្ទះយកចិត្ត បូកផ្សំនឹងរូបស្រស់សង្ហារបុរសនោះផង បានឆក់យកបេះដូងម្តាយនាងអោយលង់ស្រឡាញ់បុរសនោះដោយមិនដឹងខ្លួន។

រយះពេល១ខែដែលបុរសនោះបានព្យាយាមតាមញ៉ែម្តាយនាង ហើយក្តីបំណងរបស់បុរសនោះដែលចង់សងសឹកក៏បានសម្រេច តែអ្នកណាទៅដឹងមុន អ្វីដែលបុរសនោះគិតថាចង់សងសឹក បែរលាយសូន្រទៅវិញ ក៏ព្រោះតែបុរសនោះក៏លង់ស្រឡាញ់ម្តាយនាងមែនទែនដែរ ក៏ព្រោះតែអនុស្សាវរីយពួកគេនៅជាមួយគ្នារយះ១ខែនេះបានបង្កើតជាក្តីស្រឡាញ់នឹងស្មានមិនដល់ រីឯគំនុំសងសឹក រលុបបាត់លាងជំនួសដោយក្តីស្រឡាញ់ទៅវិញ ទីបំផុតពួកគេទាំងពីរនាក់ក៏បានសម្រេចរៀបការជាមួយគ្នាបានសម្រេច។

Leave a Reply

Your email address will not be published. Required fields are marked *