រូបមន្តព្យាបាលជំងឺរើម ឱ្យជាសះស្បើយ ដោយធម្មជាតិ!

ជំងឺរើម គឺជាប្រភេទជំងឺស្បែកម្យ៉ាង ដែលបង្កឱ្យស្បែកមានរោគសញ្ញា កន្ទួលក្រហម មានពង បែកលើស្បែក និងមានអាការឈឺ រមាស់នៅលើស្បែក។ មានវិធីជាច្រើនយ៉ាងដើម្បីព្យាបាល ជំងឺរើម តាមវិធីសាស្រ្តសម័យទំនើប និងបុរាណ (ធម្មជាតិ)។

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗមួយចំនួនខាងក្រោមដែលអាចជួយ ព្យាបាលជំងឺរើម ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័សដោយធម្មជាតិ។

វិធីទី១៖

សូមយកជ័រប្រទាលកន្ទុយក្រពើ ១កូនចានគោម លាយជាមួយនឹងទឹកឃ្មុំ ១ស្លាប ព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាប ឬបិទ នៅលើស្បែកកន្លែងកើតជំងឺរើម ជាការ ស្រេច។

វិធីទី២៖

សូមយកម្ស៉ៅដើមឈើឯម (liquorice powder) ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកបន្តិច កូរចូលគ្នាឱ្យសព្វ រួចយកមកលាបនៅលើស្បែកកន្លែងមានជំងឺរើម។

វិធីទី៣៖

សូមយកខ្ទឹមស ៥ ទៅ៦ ក្លែប កិនឱ្យម៉ដ្ឋ រួចលាបនៅលើស្បែកកន្លែងមានជំងឺរើម ទុករយៈពេល ១៥នាទី បន្ទាប់មក លាងសម្អាតលាងទឹកចេញ។

ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *