មុខរបរដ៏ពេញនិយម! បុរសម្នាក់ទំនេរពីការងារឆ្លៀតចិញ្ចឹមបង្កងរកចំណូលនឹកស្មានមិនដល់!

លោក មាស វិចិត្ត គឺជាបុគ្គលិកពេញម៉ោងនៅធនាគារឯកជនមួយក្នុងក្រុងភ្នំពេញ​ ដែលមានទីលំនៅរស់នៅភូមិ៧ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សល់ពេលទំនេរពីការងារពេញម៉ោង លោកឆ្លៀតពេលបង្កើតមុខរបរចិញ្ចឹមបង្កងលក្ខណៈគ្រួសារលើដំបូរផ្ទះ ដែលអាចរកចំណូលបន្ថែមចូលគ្រួសាររាប់រយដុល្លារក្នុង១ខែៗ ។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Business Cambodia លោក មាស វិចិត្ត បានឲ្យដឹងថា ដំបូងឡើយ លោកបានចាប់ផ្តើមរកស៊ីរបរក្រៅម៉ោងមួយនេះ ជាមួយដើមទុនត្រឹមតែ ២០ដុល្លារប៉ុណ្ណោះ។ ដោយលោកចាប់ផ្តើមរៀនបណ្តើរ អនុវត្តបណ្តើរ។ រហូតមកដល់បច្ចុប្បន្ននេះ បើទោះបីជាលោកចិញ្ចឹមតែនៅលើដំបូលផ្ទះដែលមានប្រវែងត្រឹមតែ ៧ម៉ែត្រx៤ ម៉ែត្រនៅពេលលោកទំនេរពីការងារពេញម៉ោងរបស់លោកក៏ដោយ តែក្នុងមួយខែៗលោកអាចទាយចំណូលបានខ្ទង់ ៣០០ដុល្លារអាមេរិកផងដែរ។

នៅក្នុងបទសំភាសន៍នោះដែរ ម្ចាស់អាជីវកម្មក្រៅម៉ោងគំរូខាងលើ ក៏បានលេីកឡេីងឲ្យដឹងពីគន្លឹះនិងបញ្ហាខ្លះៗនៃការចិញ្ចឹមបង្កងទៅដល់លោកអ្នកដែលមានបំណង់ក្នុងការប្រកបរបរ​ មួយនេះ និងផ្សារភ្ជាប់មកជាមួយនឹងដំណោះ​ស្រាយ​មួយចំនួនផងដែរថា ការចិញ្ចឹមបង្កងវាទៀមទាឲ្យមានការយល់ក្នុងការចិញ្ចឹមឲ្យបានត្រឹមត្រូវ ឧទាហរណ៍​ វិធីសាស្ត្រ​ រៀបចំអាងសិប្បនិមិត្ត្ត​ ការរៀបចំស្តង់ដារទឹកដូចជាការវាស់​ PH,រ៉ែនិងថែទាំគុណភាពទឹក ប្រព័ន្ធភ្លេីង​និងប្រព័ន្ធខ្យល់​អុកស៊ីហ្សែន​ ការឲ្យចំណី និងការដូទឹកជាដើម្បីឱ្យបង្កងមានសុខភាពល្អ​ ហេីយទទួលបានទិន្នផលល្អជៀសវាងមានការខាតបង់ដោយសារបង្កងងាប់ជាដេីម។​ ជាពិសេសបេីបងប្អូនចង់ជោគជ័យហេីយទទួលបានផលលឿន​ ចំណាយតិចត្រូវចិញ្ចឹមជាលក្ខណៈស្រះ​ ឬស្រែធម្មជាតិវិញទេីបល្អ។

ជាចុងក្រោយលោកបានបញ្ជាក់ផងដែរ បើសិនបងប្អូនណាមានបំណងចង់ប្រកបរបរចិញ្ចឹមបង្កង បងប្អូនត្រូវតែត្រៀមនូវរឿងមួយចំនួនជាមុនដូចជា ទី១ ប្រភពទឹក ទី២ ទីតាំង និងទី៣ ត្រូវរៀនឲ្យស្គាល់ពីវិធីក្នុងការចិញ្ចឹមបង្កងឲ្យចេះជាមុនសិនទើបអាចចិញ្ចឹមបាន ។ ហើយម្យ៉ាងវិញទៀតនៅមានបច្ចេក​ទេសផ្សេងៗជាច្រេីនទៀតដែលត្រូវឈ្វែងយល់បន្ថែមផងដែរពីវិធីចិញ្ចឹមបង្កងឱ្យទទួលបានភាពជោគជ័យ។ នេះជាគំរូល្អមួយសម្រាប់យុវជន និងលោកអ្នកដែលចង់ទាញចំណូលបន្ថែមក្រៅម៉ោងធ្វើការ អាចសាកល្បងតាម លោក មាស វិចិត្ត

ជាមួយគ្នានេះ ប្រសិនបើលោកអ្នកចង់បានព័ត៌មានកាន់តែលម្អិត ឬ ចង់រៀនពីបច្ចេកទេសចិញ្ចឹមបង្កងបែបនេះដោយឥតគិតថ្លៃ និងមានចំណាប់អារម្មណ៍ចង់ទិញ​ ពូជបង្កង សំភារះ​ ​ចំណី​ ទឹកថ្នាំតេស្តទឹកជាដេីមសូមធ្វើការទំនាក់ទំនងទៅកាន់លោក មាស វិចិត្ត ដោយផ្ទាល់តាមរយៈលេខទូរសព្ទ៖ (092/015​ )66 00 64 ឬតាមfacebook

សុំអនុញ្ញាតចែកចាយបន្ត
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *