កូនស្រី ខៀវ សានសាណា កាន់តែធំមុខមាត់ ស្អាតមិនខុសពីម្តាយទេ!

ភ្នំពេញ៖ ពិធីការិនីឆ្នើម អ្នកនាង ខៀវ សានសាណា ជាពិធីការិនីមួយរូបអាចនិយាយភាពសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ជាពិសេស តារាស្រីរូបនេះធ្លាប់ ចូលរួមក្នុងកម្មវិធីធំៗ និងកម្មវិធីបែបផ្លូវការជាច្រើនលើកផងដែរ។

យ៉ាងណាមិញ ពិធីធីការិនីអ្នកនាង ខៀវ សានសាណា បានឈានជើងចូលសិល្បៈអស់ជាច្រើនឆ្នាំ ហើយក៏ធ្លាប់បាត់មុខពីសិល្បៈយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែនៅក្នុងដួងចិត្ត មានហ្វេនៗគាំទ្រច្រើនដដែល។ ដោយពេលនេះ នាងបានឈានជើងចូលសិល្បៈជាថ្មីផងដែរ ហើយបច្ចុប្បន្ន ពិធីការិនីរូបនេះ ក៏មានកូនកូនប្រុសស្រី មានមុខមាត់គួរឲ្យស្រលាញ់ទៀតផង។

ដោយឡែក មុននេះបន្តិច អ្នកនាង ខៀវ សានសាណា បានបង្ហោះរូបភាពថ្មីជាមួយកូនស្រីពោរពេញដោយស្នាមញញឹម តែអ្វីដែលយើងសង្កេតឃើញនោះ កូនស្រីរបស់នាង កាន់តែធំពេញរូបពេញរាងជាងមុន ចំណែកមុខមាត់ រូបសម្រស់វិញ ពិតជាស្រស់ស្អាត ឃ្យូត ហើយគួរឲ្យក្នាញ់ទៀតផង។ ដោយមើលលើសម្រស់ពេលកូនស្រីពិធីការិនីរូបនេះ ពេលតុបតែងខ្លួនបែបនេះ រួចពិតជាស្រស់សោភា សឹងតែដូចកូនក្រមុំជ័រយ៉ាងដូច្នេះ ពោលសម្រស់កូននាងកាន់តែធំកាន់តែស្អាតមិនខុសពីម្តាយប៉ុន្មានទេ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *