រឿងពិតដែលធ្វើឱ្យលោក Steve Jobs ស្លៀកសម្លៀកបំពាក់ដដែលៗរាល់ថ្ងៃ នៅពាក់កណ្ដាលជីវិតចុងក្រោយ!

(បរទេស)៖ បើទោះបីជាបិតាបច្ចេកវិទ្យា Stave Jobs បានលាចាកលោកអស់ជាច្រើនឆ្នាំក្ដី ប៉ុន្តែរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកនៅតែជា ព័ត៌មានក្ដៅសម្រាប់ អ្នកគាំទ្រ និងពិភពលោកទាំងមូលផងដែរ។ក្រៅពីកាន់សាសនាព្រះពុទ្ធហើយនោះ Steve Jobs ត្រូវបានគេកត់ចំណាំថា លោកបានស្លៀកពាក់សម្លៀកបំពាក់ដដែលស្ទើរតែ ពាក់កណ្ដាល ជីវិត ចុង ក្រោយរបស់លោក តែនេះជារឿងរ៉ាវមួយគួរឱ្យចាប់អារម្មណ៍ជាងគេបំផុតក្នុងចំណោមរឿងរ៉ាវផ្សេងៗរបស់គាត់។

នៅថ្ងៃនេះដែរ FRESH NEWS PLUS នឹងលើកយកចំណុចនេះមកធ្វើការបកស្រាយបង្ហាញជូនដូចខាងក្រោម៖នៅក្នុងអំឡុងឆ្នាំ ១៩៨០ លោក Steve Jobs បានធ្វើដំណើរទស្សនកិច្ចក្រុមហ៊ុន Sony ក្នុងប្រទេសជប៉ុន។ នៅពេលទៅដល់ភ្លាម លោក Jobs មាន អារម្មណ៍ភ្ញាក់ផ្អើលបំផុតនៅពេលឃើញបុគ្គលិករបស់ក្រុមហ៊ុន Sony មានឯកសណ្ឋានជាលក្ខណៈក្រុមហ៊ុន។

លោក Akio Morita អគ្គនាយក ក្រុមហ៊ុន Sony បានប្រាប់ទៅកាន់ Steve Jobs ថា ការដែលតម្រូវឱ្យបុគ្គលិកស្លៀកឯកសណ្ឋានក្រុមហ៊ុន វាគឺជាការជំរុញទឹកចិត្តដើម្បីឱ្យបុគ្គលិកមានអារម្មណ៍ថា ទំនុកចិត្ត ហាក់ដូចជាកំពុងធ្វើការនៅផ្ទះខ្លួនឯង ធ្វើការឱ្យខ្លួនឯង និងបង្ហាញពីមោទនភាព ដល់ ក្រុមហ៊ុន។

លោក Steve Jobs បានស្រឡាញ់នូវការស្លៀកពាក់ជាឯកសណ្ឋាននេះខ្លាំងណាស់ និងបានជួលលោក Issey Miyake ដែលជាអ្នករចនាម៉ូឌសម្លៀក បំពាក់ឯកសណ្ឋានឱ្យ Sony រៀបចំរចនាសម្រាប់ក្រុមហ៊ុន Apple ផងដែរ ប៉ុន្តែផ្ទុយទៅវិញ បុគ្គលិកក្រុមហ៊ុន Apple បានបដិសេដ មិន ព្រម ទទួល យក ឯកសណ្ឋាននោះឡើយ ពោលគឺពួកគេចង់ស្លៀកបែបសេរី ដូច្នេះហើយ Steve Jobs ក៏សម្រេចចិត្តឱ្យបុគ្គលិក Apple ពាក់ត្រឹមកាតសម្គាល់ ខ្លួន តែសម្រាប់បុគ្គលិកបម្រើសេវាកម្មអតិថិជន ត្រូវពាក់ឯកសណ្ឋានដើម្បីឱ្យអតិថិជនដឹងថា ខ្លួនជាបុគ្គលិក ងាយស្រួលសួរព័ត៌មាន។

មិនអស់ចិត្តរឿងឯកសណ្ឋាន លោក Steve Jobs ក៏បានឱ្យលោក Issey Miyake រចនាម៉ូឌសម្លៀកបំពាក់មួយឈុតឱ្យលោក ដែលសម្លៀកបំពាក់នោះ គឺអាវយឺតដៃវែងពណ៌ខ្មៅ ខោខាប៊យពណ៌ខៀវជើងវែង និងស្បែកជើងប៉ាត់តា ហើយសម្លៀកបំពាក់នេះ ត្រូវបាន Steve Jobs យកមកស្លៀករាល់ ពេល លោកចេញពីផ្ទះ និងនៅក្នុងព្រឹត្តិការណ៍ទាំងអស់៕

ប្រភពពី freshnews

Leave a Reply

Your email address will not be published. Required fields are marked *