មូលហេតុ! ទាហាន​វៀតណាម​ប្រើ «​សំឡី​អនាម័យ​ស្ត្រី​» ស៊ក​ក្នុង​ស្បែកជើង

ទាហាន​វៀតណាម​ដែលមាន​ភាព​វ័យឆ្លាត​ទាំងនេះ បាន​កំពុង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ចំពោះ​ការប្រើប្រាស់​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​អនុវត្ត​ជាក់ស្តែង ពី​ផលិតផល​សំឡី​អនាម័យ​ស្ត្រី ។​

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ចិន​ឈ្មោះ 羽軒粉絲團 បាន​ចែករំលែក​រូបភាព​ជាច្រើន របស់​កងទ័ព​វៀតណាម ដែល​បាន​ប្រើ​សំឡី​អនាម័យ ដើម្បី​ដាក់​ទ្រនាប់​ពី​ក្នុង​ស្បែក​កងទ័ព​របស់​ពួកគេ កាលពី​ថ្ងៃអាទិត្យ ។​

​នៅក្នុង​រូបភាព ទាហាន​វៀត​ទាំងនោះ បានបង្ហាញ​ពី​ការដាក់​ទ្រនាប់​សំឡី​អនាម័យ​ស្ត្រី​ផ្សេងៗ​គ្នា ចូលទៅក្នុង​ស្បែកជើង​កវែង​របស់​ពួកគេ ដើម្បី​ទទួលបាន​នូវ​ផាសុខភាព និង​អនាម័យ ។​

​សំឡី​អនាម័យ​ទាំងនោះ ពុំ​ត្រឹមតែ​បន្ថែម​នូវ​ទ្រនាប់​ទន់ ទៅនឹង​ស្បែកជើង និង​ធ្វើ​ឲ្យ​ពួកគេ​ស្រួល​ពាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ថែមទាំង​ជួយ​កាត់បន្ថយ​ក្លិន​ជើង​មិនល្អ​ផងដែរ ។ លើសពីនេះ គុណសម្បត្តិ​របស់​ទ្រនាប់​សំឡី​អនាម័យ​នេះ ក៏បាន​ការពារ​បាក់តេរី​មិន​ឲ្យ​រីកលូតលាស់​ទៀតផង ។​

​អ្នកលេង​អ៊ិនធើរណេត​ជាច្រើន បានខ​មិន​ទៅលើ​ការ​ផុស​នេះ ដោយបាន​ស្ងើចសរសើរ​យ៉ាងខ្លាំង ចំពោះ​កងទ័ព​វៀតណាម​ទាំងនេះ ដែលមាន​ភាព​វ័យឆ្លាត​ក្នុងការ​ប្រើប្រាស់​សំឡី​អនាម័យ ដើម្បី​សម្រួល​ភាពងាយស្រួល​​ដ៏​ល្អ​ប្រសើរ​​មួយ​នេះ​របស់​ពួកគេ ៕ ឧ​ត្ត​ម (nextshark)​

Leave a Reply

Your email address will not be published. Required fields are marked *