សូមជួយត្រេកអរផង! ក្មេងប្រុសតួក្នុងរឿង ភ្លើងបុណ្យ ជាសះស្បើយពីជំងឺមហារីកហើយ

ថៃ៖ ប្រិយមិត្តដែលបានតាមដាន និងទស្សនា រឿងភាគថៃ «ភ្លើងបុណ្យ»ច្បាស់ជាបានស្គាល់ តារាសម្ដែងវ័យក្មេង Sky Tarit ដែលដើរតួជាកូនប្រុសរបស់តួឯកប្រុសនៅក្នុងរឿងនេះ ដែលមានមុខមាត់ស្អាតគួរឲ្យស្រលាញ់ ទាក់ចិត្តហ្វេនៗគ្រប់គ្នាតែម្ដង។

ប៉ុន្តែ កាលពីមួយរយៈពេលកន្លងទៅនេះ មានដំណឹងដ៏អាក្រក់មួយ ដែលត្រូវបានគេរាយការណ៍ថា ក្មេងប្រុស Sky Tarit បានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកកូនកណ្តុរដំណាក់កាលទី ៤ ហើយកំពុងទទួលការព្យាបាល អស់រយៈពេលជាច្រើនខែ រហូតដល់ជ្រុះសក់ តែក្មេងប្រុសរូបនេះ ហាក់មានការព្យាយាមអត់ធ្មត់ និងតស៊ូ យ៉ាងខ្លាំង ផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែមានដំណឹងរីករាយ ពីក្មេងប្រុសរូបនេះ ដែលបានជាសះស្បើយពីជំងឺដ៏សាហាវ ហើយក៏បានលើកយកនូវរូបភាពជាច្រើនសន្លឹករបស់ក្មេងប្រុសរូបនេះ ដែលបានត្រលប់មកមានសភាពដូចដើម មានសក់រលោងដូចកាលពីមុន ថែមទាំងមានទឹកមុខស្រស់បស់ បណ្ដាលឲ្យ អ្នកគាំទ្រជាច្រើន បានឃើញហើយ រំភើបចិត្ត ពីរូបភាពគួរឱ្យស្រឡាញ់របស់ Sky នៅលើកញ្ចក់ទូរទស្សន៍ម្តងទៀត៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *