ព្យាបាលការបែកញើស ខុសប្រក្រតី!

ព្យាបាល៖ បែកញើសច្រើនខុសប្រក្រតី
រុក្ខជាតិ៖ ផ្កាអង្គាបុស្ស

លក្ខណៈរុក្ខជាតិៈ ជាដើមឈើដុះត្រង់ សំបកដើមបែកក្រម៉ មែកសំយុង។ ស្លឹកស្និតរួមមាន២ទៅ៣ស្និត កូនស្លឹក
នីមួយៗរាងដូចលំពែង ស្រួចចុង គែមរាងធ្មេញរណា ពណ៌បៃតងចាស់ផ្នែកខាងលើ បៃតងភ្លាវខាងក្រោម។ ផ្កាពណ៌សក្លិនក្រអូប។

ផ្លែជាប្រភេទផ្លែស្ងួត ស្រួចចុងស្រួចដើម។ គ្រាប់ជាបន្ទះស្តើងតំរៀបគ្នារហូតដល់ចុងផ្លែ។
កន្លែងដាំដុះ : ដុះឯងៗនៅក្នុងព្រៃ ឬដាំក្នុងស្រុកលំអ ប្រើជាឱសថ និងជាបន្លែ។

វិធីធ្វើ និងប្រើប្រាស់៖
-យកផ្កាហាលឱ្យស្ងួត
-ប្រើដាំទឹកផឹកដូចតែ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *