ស្នេហ៍ចាំជាតិ! បុរស​ឥណ្ឌា​ម្នាក់​រៀបការ​ជាមួយ​កណ្តុរ ដោយ​អះអាង​ថា ​ជា​ប្រពន្ធ​របស់​គាត់​ចាប់​ជាតិ

វា​គឺជា​អាពាហ៍ពិពាហ៍​ដ៏​កម្រ និង​មិនធម្មតា​មួយ​នៅក្នុង​ទីក្រុង Bangalore ប្រទេស​ឥណ្ឌា នៅពេល​បុរស​ហិណ្ឌូ​ម្នាក់​បាន​សម្រេចចិត្ត​រៀបការ​ជាមួយនឹង​កណ្តុរ​ញី​មួយ​ក្បាល ដែល​គាត់​អះអាងថា​​ជា​ប្រពន្ធ​របស់​គាត់​ចាប់ជាតិ​ថ្មី​។​​បុរស​យក​សត្វ​ធ្វើ​ជា​ប្រពន្ធ​ខាងលើ​មានឈ្មោះ​ថា Chidhatma Basu អាយុ ៤១​ឆ្នាំ​។ គាត់​បាន​បាត់បង់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់គាត់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ ២០១៧​។​

​ឪពុក​កូន ៤​ខាងលើ​និយាយ​ថា គាត់​ពិតជា​មាន​ការខ្លោចចិត្ត​យ៉ាងខ្លាំង​អស់​រយៈពេល​ជា​ច្រើន​ខែ​​នៅ​ពេល​ប្រពន្ធ​គាត់​បាត់បង់​ជីវិត ប៉ុន្តែ​ថ្ងៃមួយ​គាត់​បាន​ប្រទះឃើញ​រឿង​មិន​ធម្មតា​មួយ នៅពេល​​មាន​កណ្តុរ​តូច​មួយ​ក្បាល​បាន​បង្ហាញខ្លួន​នៅ​មុខទ្វារ​របស់គាត់ ហើយ​កណ្តុរ​នោះ​មាន​ភ្នែក និង​ច្រមុះ​​ដូច​ភ្នែក និង​ច្រមុះ​របស់​ប្រពន្ធ​គាត់​។​បុរស​ខាងលើ​បញ្ជាក់ថា នៅពេល​បាន​ឃើញ​បែប​នោះ គាត់​បាន​យល់​យ៉ាង​លឿន​ថា សត្វ​កកេរ​នោះ​​ជា​ប្រពន្ធ​របស់​គាត់​ដែល​បាន​ស្លាប់ ហើយ​ចាប់ជាតិ​ជា​កណ្តុរ​។​

​គាត់​បញ្ជាក់​ថា គាត់​បាន​ឲ្យ​កណ្តុ​រនោះ​ស៊ី​នំ ដែល​ប្រពន្ធ​គាត់​ចូល​ចិត្ត ហើយ​វា​បង្ហាញ​ក្តីស្រឡាញ់ និង​បាន​សម្លឹងមើល​មក​គាត់ ដូច​ប្រពន្ធ​របស់​គាត់​ធ្លាប់​ធ្វើ​ដាក់​គាត់​ដែរ​។​Chidhatma Basu ក៏​បាន​ទៅ​សួរ​មន្ត្រី​វិហារ​ពី​រឿង​របស់​គាត់ ហើយក៏​បាន​ទទួល​ការបញ្ជាក់​ថា កណ្តុរ​នោះ​ពិត​ជា​ប្រពន្ធ​របស់​គាត់​ចាប់ជាតិ​មែន​។​

​សូមបញ្ជាក់​ថា សាសនា​ហិណ្ឌូ​មានជំនឿថា មនុស្ស​ដែល​ស្លាប់​ទៅ​ក៏​អាច​ចាប់ជាតិ​ក្លាយទៅជា​សត្វ​​បានដែរ ប៉ុន្តែ​ក្នុង​សាសនា​នេះ ការ​រៀបការ​រវាង​មនុស្ស និង​សត្វ គឺជា​រឿង​កម្រ​កើត​មាន​ណាស់​។​​ការសម្រេចចិត្ត​រៀបការ​ជាមួយនឹង​កណ្តុរ​របស់​បុរស​ខាងលើ បាន​ក្លាយជា​រឿង​ដ៏​ចំរូងចំរាស់​នៅក្នុង​​ប្រទេស​ឥណ្ឌា និង​មាន​ប្រតិកម្ម​ជាច្រើន​ផងដែរ​។

​អ្នកខ្លះ ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំង​ទៅលើ​បុរស​នោះ ដោយ​បាន​លើកឡើង​ថា វា​នឹង​ធ្វើឲ្យ​ប្រទេសឥ​ណ្ឌា មានមុខមាត់​មិនល្អ និង​ត្រូវ​គេ​ចាត់ទុកថា ជា​ប្រទេស​សម្បូរ​ដោយ​មនុស្ស​រៀបការ​នឹង​សត្វ​៕ សុភ័ក្ត្រ

​ប្រភព​៖ World News Daily Report

Leave a Reply

Your email address will not be published. Required fields are marked *