ពូកែមែន ក្មួយស្រី! រៀនត្រឹមថា្នក់ទី១សោះ តែអាចអានសៀវភៅភាសាខ្មែរថ្នាក់ទី៤ ទី៥ និង ទី៦ បានយ៉ាងល្អ…(មានវីដេអូ)

វ័យក្មេង គឺជាវ័យមួយដែលមានការចង់ចាំល្អ ងាយស្រួលទូន្មាន បើយើងអប់រំ និងណែនាំពួកគេពីអ្វីមួយហើយ ពួកគេនិងទទួលយកបានភ្លាមៗផងដែរ ដោយលែកកន្លងមកមានក្មេងខ្មែរមិនច្រើន បានបង្ហាញភាពខ្លាំងរបស់ខ្លួនដូចជានិយាយបានច្រើនភាសាជាដើម។

ដោយលែក ក្រលេកមកមើលក្មេងស្រីដ៏ឆ្លាតម្នាក់នេះ សព្វថ្ងៃប្អូនស្រីរៀនថ្នាក់ទី ១ នៅសាលាបឋមសិក្សាបាដាក ប៉ុន្តែប្អូនស្រី អាចអានសៀវភៅភាសាខ្មែរថ្នាក់ទី៤ ទី៥ និង ទី៦ បានដោយល្អ នេះបើតាមការលើកឡើងរបស់គណនីហ្វេសបុកមួយឈ្មោះ “Tang Kim Heng”:“នៅព្រឹកថ្ងៃទី 29 /11/2019 នៅសាលាបឋមសិក្សាបាដាក ខេត្តបាត់ដំបង បានធ្វើតេស្តសិស្សឈ្មោះ វ៉ាត សំនៀង ភេទ ស្រី អាយុ 5 ឆ្នាំ រៀនថ្នាក់ទី ១(ខ) ។

ដោយប្អូនស្រីមានសមត្ថភាពខ្ពស់អាចអានសៀវភៅភាសាខ្មែរថ្នាក់ទី៤ ទី៥ និង ទី៦ បានយ៉ាងល្អរហូតដល់ទៅ95%”។

ក្រោយដឹងហើយ មហាជនបានសរសើរដល់ក្មេងស្រីខាងលើ ថាឆ្លាត ហើយគួរឲ្យស្រលាញ់ទៀត សង្ឃឹមថាប្អូនស្រីធំឡើងនិងវិវឌ្ឍន៍ខ្លួនឲ្យក្លាយជាសិស្សគំរូសម្រាប់ប្រទេសជាតិ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *