ទីបំផុត ថៅកែហាងពេជ្រ ស្វែងរក អ្នកមានសំណាង ដែលក្លាយជាម្ចាស់ រ​ថយ​ន្ត​ម៉ាក Ford Ranger ឃើញហើយ, គាត់រំភើបពេក និយាយមិនចង់ចេញ (មានវីដេអូ)

កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា បានរៀបចំកម្មវិធី សម្ពោធហាង មាសពេជ្រ ថ្មី របស់លោកស្រី ហើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ​ រហូតដល់ថ្នាក់ ធ្វើឲ្យមហាជនទូទៅ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង អ្នកខ្លះក៏បាននិយាយថា ពិតជាមិនធ្លាប់ឃើញពីមុនទេ មនុស្សច្រើនបែបនេះ ចូលមកទិញមាសពេជ្រ នោះ។

ដើម្បី​អបអរ​ការ​បើក​សម្ពោធ​ហាង​ថ្មីនេះ លោកស្រី ​ក៏​មាន​កាដូ​ដ៏​ធំ​សម្បើម​សម្រាប់​ លើកទឹកចិត្ត​ដល់​អតិ​ថិ​ជន​របស់​ខ្លួន ដែលបានគំាទ្រ កន្លង​មក ​និង​អតិ​ថិ​ជន​ថ្មីៗ​ទៀត​ ដែល​កាដូ​ទាំង​អស់​នោះ​រួម​មាន៖ ​​

– រង្វាន់​ធំ​ទី១៖ ​រ​ថយ​ន្ត​ម៉ាក Ford Ranger ស៊េរី ​ឆ្នាំ២០២១ ចំនួន ១គ្រឿង​
– រង្វាន់​ទី២៖ ម៉ូតូម៉ាក ហុងដា ឌ្រីមសង់ ស៊េរី ២០២០ ចំនួន ៥គ្រឿង
– ទី៣៖ទូរ​សព្ទ​ដៃ Smartphone ចំនួន ១០០គ្រឿង

– រង្វាន់ទី៤៖ ​ទូរ​ទស្សន៍ Smart TV 32 អ៊ី​ញ ចំនួន ១០០គ្រឿង ​
​- រង្វាន់​ទី៥៖ ឆ្នាំង​ដាំបាយ​អគ្គិសនី ​ចំនួន ២០០០គ្រឿង
– រង្វាន់ទី៦៖ ផលិតផលថែរក្សាសម្រស់ NNP ចំនួន ៣០០០រង្វាន់

​ការចាប់រ​ង្វាន់​នេះ​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ រហូតដល់​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ ២០២០។

នៅទីបំផុត នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២០ នេះ លោកស្រីបានស្វែងរកឃើញហើយ នូវម្ចាស់រង្វាន់ធំ រ​ថយ​ន្ត​ម៉ាក Ford Rangerស៊េរី ​ឆ្នាំ២០២០ នេះ។ អតិថិជនរូបនេះសម្តែងក្តីរំភើបយ៉ាងខ្លាំង សឹងតែនិយាយមិនចេញ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *