ដំណឹងដ៏ភ្ញាក់ផ្អើលខ្លាំង!! ប្រជាជនវៀតណាមនាំគ្នា​សម្រុក​ទិញ​ឡាន ព្រោះតែពន្ធ​នាំចូលរថយន្ត 0%

ថ្មីៗនេះពិតជាកក្រើកខ្លាំងណាស់ ពេលបានដឹងដំណឹងដ៏ភ្ញាក់ផ្អើលនេះ បន្ទាប់ពីបែកធ្លាយនៅព័ត៍មានដ៏រំភើបពីប្រទេសវៀតណាម សម្រាប់ពលរដ្ឋ​វៀតណាម​បាន​សម្រុកទិញ​រថយន្ត​កើនឡើងយ៉ាង​ខ្លាំង ខណៈ​ម៉ូតូ​ធ្លាក់ចុះ​ខ្ពៀកៗ​តែម្តង ស្រប​ពេលដែល​ការ​នាំចូល​រថយន្ត​នៅក្នុងប្រទេស​វៀតណាម​កើនឡើងផងដែរ រហូតដល់​ទៅជា​ង ៧០០% ឯណោះ ​បើគិត​ត្រឹម​ត្រីមាស​ទីមួយនៃ​ឆ្នាំ ២០១៩ នេះ។​

យោងតាម​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាមបានឱ្យដឹងថា បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន ចំនួន​រថយន្ត​បាន​លក់កើនឡើងរហូត ៣១ភាគរយ​ ដែលសរុប ៧៨ ២៥២គ្រឿង ហើយរថយន្តដែល​លក់ដាច់បំផុតជា គឺជា​រថយន្ត​លក្ខណៈ​គ្រួសារ ដែលមាន ៧៥ភាគរយ។

គួរបញ្ជាក់ផងដែរ កាលពីប៉ុន្មានខែមុននេះ វៀមណាមបានសម្រេចមិនយកពន្ធនាំចូលរថយន្ត ដើម្បីឱ្យប្រជាជនរបស់ខ្លួនមានលទ្ធភាពអាចទិញរថយន្តថ្មីមកប្រើប្រាស់ ៕ប្រភព៖ sakarach

Leave a Reply

Your email address will not be published. Required fields are marked *