ល្អ ប៉ះល្អ សន្លប់ស្តូក!!! សិស្សប្អូនគុនខ្មែរប្តូរកែងគ្នាទៅវិញទៅមក ចុងក្រោយម្នាក់សន្លប់…(មានវីដេអូ)

ភ្នំពេញ៖ ថ្នាលគុនខ្មែរក្លិបប៉ែនកាក់ កីឡាករ អេលីត សំណាង បានផ្តួល ឬទ្ធិ វជរៈ ឲ្យសន្លប់ស្តូកស្តឹង ក្រោយការប្តូរកែងគ្នាដូចព្យុះ។ ថ្នាលគុនខ្មែរវ័យក្មេង មាឌតូច តែចិត្តធំ ទាំងពីរបានធ្វើឲ្យកក្រើកសង្វៀននៅក្លិបប៉ែនកាក់ជាខ្លាំង។

សមត្ថភាពអ្នកទាំងពីរល្អដូចគ្នា ទាំងសាច់ស្នៀត ទាំងកម្លាំង សម្រុកគ្នាសឹងគ្មានពេលដកដង្ហើម។ ក្នុងទឹកទី២ បន្ទាប់ពីការប្តូរកែងគ្នារាប់មិនអស់ អេលីត សំណាង ក៏បានប្រើជង្គង់របស់ខ្លួនចាក់ចូលពោះទឹករបស់ ឬទ្ធិ វជរៈ ធ្វើឲ្យ វជនៈ បោះបង់ការប្រកួតភ្លាមៗ។ យ៉ាងណាក៏ដោយអ្នកពីរសុទ្ធតែជាថ្នាលគុនខ្មែរដ៏ល្អ និងពិតជាធ្វើឲ្យអ្នកទស្សនាមិនសរសើរមិនបាន៕

ចង់ឃើញកីឡាករវ័យក្មេងទាំងពីរ ប្រកួតគ្នាកក្រើកប៉ុនណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *