ស្គាល់អត់បងប្អូន? ព្យាបាលរាកមូល គ្រុនចាញ់ ឈឺឆ្អឹងឆ្អែង ស្ត្រីរដូវមិនទៀង

-លក្ខណៈរុក្ខជាតិ៖ ជាប្រភេទឈើតូច ដុះជាគុម្ព មានកំពស់ពី៣-៦ម ដើម វា ពណ៌ប្រផេះ មែកខ្ចីពណ៌ ក្រហមស្វាយក្រម៉ៅ មានបន្លាច្រើន ។
-ស្លឹក៖ ស្លឹករួមស្លាបសេសដុះឆ្លាស់ទងកូនស្លឹកមាន រាងស៊ុតស្រួចចុង ដុះទល់ទង មានពី៩-១៥ សន្លឹក គែមមានធ្មេញរណា ។

-ផ្កា៖ ពណ៌ស ដុះជាកញ្ចុំ ត្របកផ្កានិមួយៗមានប្រវែងពី៦-៨ សម ព័ទ្ធជុំវិញកេសរឈ្មោល១០តូចៗព័ទ្ធជុំវិញ កេសរញីធំមួយនៅកណ្តាល ។
-ផ្លែ៖ រាងមូលត្រមៀចពណ៌ក្រហម បៃតង លៀងស្រាល ។ចេញផ្កាផ្លែរាល់រដូវ ។

-កន្លែងដាំដុះ៖ ដុះដោយខ្លួនឯងតាមព្រៃរបោះ ។
-ផ្នែកប្រើប្រាស់៖ ប្រើប្ញស សំបកដើម មែក ស្លឹក ផ្លែ ។ ប្រមូលផលរាល់រដូវ ។

-រសជាតិ៖ មានជាតិល្វីងធាតុត្រជាក់ ។
-សមាសធាតុគីមី៖ ក្នុងស្លឹកមាន Limonoid(Perforatin) Perforatinolon និងជាតិផ្សេងៗ។

ឈ្មោះ ក្លិនទា ពុទ្រាឈ្លូស
-ការព្យាបាល៖ គេប្រើមែក សំបកដើម ស្លឹក ដាំទឹកផឹក ព្យាបាលរាកមូល គ្រុនចាញ់ ឈឺឆ្អឹងឆ្អែង ស្ត្រីរដូវមិនទៀង ។ ផ្លែព្យាបាលបូសនៅបាតជើង ។

-កំរិតនិងរបៀបប្រើ៖ ពី២០-៣០ ក្រាមក្នុង១ថ្ងៃ ។
ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល

ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *