ស្រលាញ់ធម្មជាតិ និងទទួលទានម្ហូបអាហារបែបធម្មជាតិ នៅចាំដល់ណាទៀត សួនកម្សាន្តព្រៃក្តួច!!!

មិនថា អ្នកទីក្រុង ឬ អ្នកជនបទឡើយ ឱ្យតែពេលទំនេរពីការងារតែងតែស្វែងរកកន្លែងសម្រាកលំហែរកាយ នៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរបរិយាកាស ដែលពួកគាត់ បានជួបប្រទះនៅពទីក្រុង និង​ ទីប្រជុំជន ។ បច្ចុប្បន្ននេះ សួនកម្សាន្តលក្ខណគ្រួសារ បានក្លាយទៅជាកន្លែងដ៏មានប្រជាប្រិយភាព សម្រាប់ភ្ញៀវទេសចរសម្រាកលំហែរកាយនាចុងសប្តាហ៍ ឬ ពេលទំនេរពីការងារ ។

សួនគ្រួសារព្រៃក្តួចនេះមានប្រមាណជា ៣០០ សួន ដែលលាតសន្ធឹងនៅលើផ្ទៃដីជាង ៤០ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញួង ស្រុកត្រាំ​កក់ ខេត្តកាកែវ ដែលនៅមិនឆ្ងាយប៉ុន្មានពីវត្តពុទ្ធគិរី នោះឡើយ ហើយក៏កំពុងរងចាំស្វាកមន៍ ភ្ញៀវទេចរ ដែលមានបំណង ចង់ស្រូបយកអាកាសធាតុស្រុកស្រែ និង ភ្លក់រសជាតិ បន្លែបង្កា ត្រី សាច់ ដែលដាំនៅក្នុងសួននោះដោយផ្ទាល់តែម្តង ។

សួនគ្រួសារ ព្រៃក្តួចនេះគឺត្រូវបានរៀបចំឡើង សម្រាប់អ្នកស្រឡាញ់ធម្មជាតិ និង ចូលចិត្តការរស់នៅជាមួយធម្មជាតិ ដោយនៅក្នុងសួននីមួយៗមានដាំដំណាំគ្រប់ប្រភេទ ដូចជា ល្ហុង ចេក ស្រកានាគ បន្លែចម្រុះ ជាង១០មុខផ្សេងទៀត ដូចជា ស្លឹកខ្ទឹម សាឡាដ ត្រសក់ ឆៃថាវ ខ្ញី ។ល។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ អាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩២ ៦១០ ១១៕

Leave a Reply

Your email address will not be published. Required fields are marked *