អបអរសាទរប្អូនស្រីផងចុះ!! ប្អូនស្រី រិម ស្រីនិច ជោគជ័យលើជ័យ លាភីលេខ៤ ផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី១២ ក្រោមជីវភាពក្រីក្រលំបាក

រឿងរ៉ាវមួយដ៏ល្បីល្បាញអំពី សិស្សថ្នាក់ទី១២មួយរូបដែលមានឈ្មោះថា រិម ស្រីនិច ដែលទើបតែទទួលបានជ័យលាភីលេខ៤ ផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី១២ ក្នុងការប្រលងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០១៩។

តែអ្វីដែលជារឿងគួរឲ្យក្តុកក្តួលនោះគឺថាប្អូនស្រីស្ថិតនៅក្នុងជីវភាពមួយដែលខ្វះខាត ដោយឪពុកជាកម្មករ ម្តាយស៊ីឈ្នួលបោកខោអាវឲ្យគេ តែយ៉ាងណាប្អូននៅតែតស៊ូនិងទទួលជ័យលាភីនៅក្នុងការប្រឡងសិស្សពូកែយ៉ាងជោគជ័យ ជំនះគ្រប់ឧបសគ្គទាំងឡាយបាន។

បើឃើញតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោកគ្រូ Sideth Duong បានឲ្យដឹងថា​៖ “នេះគឺជាសិស្សនៃវិទ្យាល័យមង្គលបូរី ថ្នាក់ទី១២B ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ជាតិផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យតែម្នាក់គត់ ដោយបានចំណាត់ថ្នាក់លេខ៤ដំបូងគេបង្អស់។ ទោះជាយ៉ាងនេះក៏ដោយ ក៏ប្អូនស្រីមិនបណ្តែតខ្លួនតាមជោគវាសនានៃស្ថានភាពគ្រួសារឡើយ ផ្ទុយទៅវិញប្អូនបានប្រឹងប្រែងរៀនសូត្រ រហូតមានលទ្ធផលដូចថ្ងៃនេះ។

ហេតុដូចនេះសូមលើកទឹកចិត្តបងប្អូនទាំងឡាយ ដែលរស់ក្រោមជីវភាពលំបាកវេទនា តែត្រូវចាំទុកថារាល់ការព្យាយាមជំនះគ្រប់ឧបសគ្គបានសម្រេច រមែងទទួលបានផ្លែផ្កាជាទីគាំចិត្តមិនខានឡើយ សូមយកគំរូល្អ ហើយដើរតាមដំណើរដ៏ល្អប្រពៃ។

Leave a Reply

Your email address will not be published. Required fields are marked *