ម្សៅរមៀត!!! ឱសថធម្មជាតិ ព្យាបាលជំងឺស្ទះសរសៃឈាម

នៅពេលដែលសរសៃឈាមអាក់ទែរត្រូវបានរាំងស្ទះ ធ្វើឱ្យលំហូរឈាមមានភាពមិនប្រក្រតី ដែលអាចធ្វើឱ្យអ្នកគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
*មូលហេតុនៃជំងឺស្ទះសរសៃឈាម៖

របបអាហារដែលសម្បូរជាតិខ្លាញ់
មានជំងឺទឹកនោមផ្អែមប្រភេទទី 1 ឬប្រភេទទី 2
កូលេស្តេរ៉ុលខ្ពស់

ការជក់បារីច្រើនហួសកម្រិត
កង្វះការធ្វើលំហាត់ប្រាណ
ការលើសទម្ងន់

សម្ពាធឈាមខ្ពស់
មានជំងឺរលាកសន្លាក់
*រោគសញ្ញាទូទៅនៃជំងឺស្ទះសរសៃឈាម៖

អស់កំលាំង វិលមុខ
ចុងឆ្អល់ក្តៅចុងដង្ហើម
ស្ពឹកមួយចំហៀងខ្លួន

ឈឺទ្រូងផ្នែកខាងឆ្វេង ឬកណ្តាលទ្រូង
មិនអាចកម្រើកដៃជើង
ចង្វាក់បេះដូងលោតមិនប្រក្រតី

ឈឺជើង
បែកញើស
ពិបាករំលាយអារហារ

ការបាត់បង់ចំណង់អាហារ
ចុងជើងឡើងត្រជាក់

រឹងថ្គាម
ព្រិលភ្នែកម្ខាង
សូមណែនាំនូវរូបមន្តធម្មជាតិ ដើម្បីព្យាបាលជំងឺស្ទះសសៃឈាម ដូចខាងក្រោម

*ព្យាបាលជំងឺ: ស្ទះសសៃឈាម
*រុក្ខជាតិ: ម្សៅរមៀត

** រមៀតមានសមាសធាតុ មានឈ្មោះថា Curcumin ដែលមានសារជាតិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក រមៀតជួយការពារឈាមរបស់យើងពីការបង្កើតកំណកឈាម។

ម្យ៉ាងវិញទៀត រមៀតមានសារជាតិអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ (LDL) ដូច្នេះ ដែលអាចជួយកាត់បន្ថយការប្រមូលផ្តុំខ្លាញ់នៅក្នុងសរសៃឈាម។ វាក៏ជួយបន្ធូរសរសៃឈាមរបស់យើង និងបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងការគាំងបេះដូងផងដែរ។

វីធីប្រើប្រាស់:
លាយម្សៅរមៀតមួយស្លាបព្រាហ្វេជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងទឹកដោះគោក្តៅឧណ្ហៗ
កូរឱ្យសព្វ

វិធីប្រើប្រាស់:

ផឹកនៅពេលព្រឹក និងមុនចូលគេង
វីធីប្រើប្រាស់ទី២:

មានលាយ ឬបន្ថែមរមៀតក្នុងម្ហូបរបស់លោកអ្នក
កំណត់ចំណាំ:

ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *