ហ៊ានសាកនៅខ្មែរលមើល!! ខ្លាំងបាត់ ឡាន RONALDO ទើបទិញ អាចរត់ពីភ្នំពេញ ទៅអង្គរវត្ត ប្រើពេលមិនដល់ ១ ម៉ោងឡើយ តែតម្លៃវិញមិនបាច់និយាយម៉ង
ពិតជាមិនគួរឲ្យជឿមែន រថយន្តដែលកីឡាករ Ronaldo បង្អួតលើគណនីបណ្ដាញសង្គមរបស់ខ្លួន ត្រូវបានគេស្គាល់ថាជាម៉ូដែល Bugatti Chiron ដែលមានតម្លៃដល់ប្រមាណ ២,៥ លានដុល្លារឯណោះ។ គួរដឹងថា Bugatti Chiron នេះជារថយន្តកំពូលល្បឿនមួយដោយអាចរត់បានដល់ ៤២០ គ.ម/ម៉ អាចរត់ពី ០ – ១០០ គ.ម/ម៉ ដោយប្រើពេលតែ ២,៤ វិនាទីប៉ុណ្ណោះ។
នេះក៏ដោយសារតែវាមានបំពាក់ម៉ាស៊ីនស៊ីឡាំង ១៦ Quad-Turbo មានចំណុះ ៨ លីត្រ អាចផលិតកម្លាំងបាន ១៥០០ សេះឯណោះ។តាមពិតទៅ Bugatti Chiron នេះអាចរត់បានដល់ ៥០០ គ.ម/ម៉ ឯណោះ ប៉ុន្តែគេបានកំណត់ល្បឿនរបស់វាត្រឹម ៤២០ គ.ម/ម៉ ព្រោះតែកត្តាសុវត្ថិភាព។ 1&2ក្នុងចំណោមរថយន្ត Bugatti Chiron ចំនួន ៥០០ គ្រឿងដែលគេផលិតឡើង មាន ៣០០ គ្រឿងត្រូវបានគេទិញយក ដោយពេលនេះនៅសល់តែ ២០០ គ្រឿងប៉ុណ្ណោះ៕
បើនិយាយពីល្បឿននៃឡានប្រភេទនេះលឿន បើចង់បើកទៅអង្គរវត្តប្រាកដណាស់ជាប្រើរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ នេះបើយើងសិក្សាពីចម្ងាយតែប៉ុណ្ណោះ ចំពោះលក្ខខណ្ឌជាក់ស្តែងវិញប្រហែលទៅមិនរួចទេ បើទោះបីឡាននោះមានល្បឿនច្រើនជាងនេះក៏ដោយ ដោយសារកត្តាខ្លះៗៗដែរបងប្អូនបានដឹងរួចទៅហើយ ចរាចរណ៍ ស្ថានភាពផ្លូវ អ្នកប្រើប្រាស់ផ្លូវ។ បើសិន RONALDO យកមកបើស្រុកខ្មែរមែននោះ ប្រហែល១ម៉ោងមិនទាន់ចេញផុតពីភ្នំពេញផងក៏ថាបាន។ ស៊ែរឲ្យ RONALDO បានដឹងផង