អ្នកតឿៗ សំណាងហើយ!!! ភោជនីយដ្ឋានមួយ ផ្ដល់ជូនសាច់ដោយឥតគិតថ្លៃ

ម៉ាឡេសុី៖ ជាការពិតណាស់ បច្ចុប្បន្ននេះ សង្កេតឃើញថា ការបង្អាប់លេងសើចទៅកាន់មិត្តភក្ដិស្និទ្ធស្នាល អំពីកម្ពស់តឿ ឬខ្ពស់របស់ពួកគេ តែងតែកើតមានឡើងជារឿយៗនៅលើបណ្ដាញសង្គម។ ទន្ទឹមនឹងនេះដែរ ពាក្យថា «តឿ» បានធ្វើឲ្យភោជនីយដ្ឋានមួយ យកពាក្យនេះ ទៅធ្វើជាប្រូម៉ូសិនដ៏ពិសេស ដើម្បីទាក់ទាញអតិថិជនឲ្យចូលទទួលទានអាហារផងដែរ។

ភោជនីយដ្ឋាននេះឈ្មោះថា Wo Men Zhe Yi មានទីតាំងស្ថិតក្នុងទីក្រុង Kuching ប្រទេសម៉ាឡេសុី។ ចំពោះប្រូម៉ូសិន គឺអតិជននឹងទទួលបានសាច់ហាន់ជាចំណិតៗ តម្រៀបជាជួរយ៉ាងវែងប្រវែងប្រមាណ១ម៉ែត្រដោយឥតគិតថ្លៃ ប្រសិនបើមកទទួលទានជាមួយមិត្តភក្ដិដែលមានកម្ពស់ទាប។

យ៉ាងណាមិញ ដើម្បីទទួលបានប្រូម៉ូសិននេះ អតិថិជន តម្រូវឲ្យវាស់កម្ពស់ជាមុនសិននៅកន្លែងវាស់កម្ពស់ ដែលបានរៀបចំក្នុងភោជនីយដ្ឋានផ្ទាល់តែម្ដង។ បុរសត្រូវមានកម្ពស់ក្រោម១.៦៥ម៉ែត្រ ចំណែកនារីវិញ ត្រូវមានកម្ពស់ក្រោម១.៥៥ម៉ែត្រ។ ហើយក្នុងមួយតុទទួលបានសាច់ចំណិតនោះ មួយថាសវែងប៉ុណ្ណោះ៕

ប្រភពពី khmerload