មើលមួយភ្លែតសឹងតែមិនស្គាល់!!! តាមពិត idol សោះ ស្អាតប្លែក

ភ្នំពេញ៖ សម្រាប់តារាចម្រៀង សុគន្ធ និសា ក្រៅពីទេពកោសល្យដ៏ប៉ិនប្រសប់ ខាងច្រៀង និងសម្ដែងហើយ អ្នកនាងក៏តែងតែត្រូវបានទស្សនិកជន ពោលពាក្យសរសើរ អំពីរឿងសម្រស់ និងមុខមាត់ ស្ទើរគ្រប់គ្នា ថាជាតារាស្រីមួយរូប មានទម្រង់មុខមាត់ស្រស់សោភា តាំងពីប្រឡូកក្នុងសិល្បៈដំបូងៗមកម្ល៉េះ។

ជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះ តារារូបនេះ តែងតែបង្ហាញមុខ ជាមួយនឹងការលេងខ្លួន ស្អាតៗ ស្ទាយ៍ផាត់មុខប្លែកៗ ដើម្បីឲ្យមានការប្លែកអារម្មណ៍ ប្លែកភ្នែកសម្រាប់ទស្សនិកជន ដែលជាអ្នកគាំទ្រផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងចាស់វស្សារូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន ដែលធ្វើឲ្យ បណ្ដាអ្នកគាំទ្រ មានការលាន់មាត់ ពោលពាក្យ លើកសរសើរជាច្រើន ក៏ព្រោះតែ រូបថតទាំងប៉ុន្មាននោះ នាងបានផាត់មុខ ប្លែកពីរាល់ដង ដែលធ្វើឲ្យទម្រង់មុខ កាន់ក្មេងជាងវ័យខ្លាំង គ្មានស្នាមជ្រីវជ្រួញបន្តិចណាឡើយ។

យ៉ាងណាមិញ បើទោះបីជាពេលបច្ចុប្បន្ន នាងមានវ័យក្បែរ ៤០ឆ្នាំក្ដី ប៉ុន្តែ នៅតែអាចថែរក្សាសម្ផស្ស បានយ៉ាងស្រស់ស្អាត មិនឲ្យចាញ់ក្មេងៗដដែល៕
ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *