ស៊ែរលើកស្ទួយកូនខ្មែរម្នាក់មួយមក!! កូនខ្មែរម្នាក់ ឈ្នះមេដាយមាសកម្រិតពិភពលោក នៅ…

កីឡាការិនី​កូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ធ្លាប់ជាម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ហើយធ្លាប់បានដណ្ដើមបានមេដាយមាស ២គ្រឿង ក្នុងការប្រកួតកីឡាជឺជិតស៊ូកម្រិតពិភពលោក JiuJitsu International World Championships នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ។

កីឡាការិនីវ័យ ១៧ឆ្នាំ ខាន់ ចេសា គឺជាកីឡាការិនីទី២ ដែលជួយឲ្យកម្ពុជា ដណ្ដើមបានមេដាយមាស ពីព្រឹត្តិការណ៍ Asian Games បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែល​ដណ្ដើម​បានមេដាយមាសទី១ នៅទីក្រុងអ៊ីនឈុន សាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៤។ មិនតែប៉ុណ្ណោះ ចេសា ក៏ធ្លាប់បានបង្ហើបមហិច្ឆតារបស់ខ្លួន នឹងព្យាយាមអភិវឌ្ឍន៍សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង ដើម្បីដណ្ដើមមេដាយមាសជូនកម្ពុជា ហើយគោលដៅសំខាន់របស់នាង គឺកញ្ញាចង់ដណ្ដើមមេដាយកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុនផងដែរ។

អ្វីដែលកាន់តែកក្រើក និងអបអរសាទរបន្ថែមទៀតនោះ កីឡា​ការិនី​ជឺជិត​ស៊ូ​ជម្រើស​ជាតិ​កម្ពុជារូបនេះ ទើប​ឈ្នះ​មេដាយ​មាស​​១​​គ្រឿង​កម្រិត​ពិភព​លោក​ Pro Purple ពី​ព្រឹត្តិការណ៍​ជើង​ឯក​ជឺជិត​ស៊ូ​ពិភព​លោក​ 2019 Abu Dhabi World នៅ​ទី​ក្រុង​អាប់ឌូ ដាប៊ី ប្រទេស​អារ៉ាប់រួម​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មេសា​កន្លង​ទៅ​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *