រឿងរ៉ាវអាថ៌កំបាំង ពីក្រោយបុរសម្នាក់ ដាំផ្លែឃ្លោក ចេញផ្លែមក មានរូបរាងដូចមនុស្ស!!!

បងប្អូនប្រាកដជាស្គាល់ហើយនូវ(ផ្លែឃ្លោក)ដែលជាផ្លែឈើមួយបែបដែលមានរូបរាងស្អាតប្លែក និងត្រូវបានមនុស្សយើងយកទៅធ្វើជាបន្លែ ធ្វើជាម្ហូបផងដែរ។អ្វីដែលភ្ញា.ក់ផ្អើលនោះគឺ មានកសិករ​ចិន​មួយរូប បានដាំ​ផ្លែ​ឃ្លោក​ឲ្យ​ចេញជា​រូបរាងប្លែកៗគួរ​ឲ្យ​ទាក់ទាញមែនទែន និង​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ ដែល​មិន​ធ្លាប់មាននរណាម្នាក់​រក​នឹកឃើញ​នៅឡើយ​ទេពី​មុន ​បើ​ត្រឹម​មើល​មួយ​ភ្លែត​អ្នក​អាចច្រ​លំ​ថា​រូប​ទាំងនោះ​គឺ​ធ្វើ​ពី​ក្រមួន តែ​តាមពិតវា​មិនទេ រូប​ទាំងនោះ​គឺជា​ផ្លែ​ឃ្លោក ដែល​ដាំ​ដាក់​ពុ​ម្ភឲ្យ​ចេញ​ជា​រូបរាង​ផ្សេងៗ។

ដូច​មនុស្ស​មួយចំនួន​បានគិតថា​ទំរាំ​អាចធ្វើ​ផ្លែ​ឃ្លោក​ទាំងនោះ ឲ្យ​ចេញ​ជា​រូបរាង​ប្លែកៗបែប​នោះបាន ប្រហែលជាត្រូវ​ចេះ​ការចំណេះដឹងដែលស្មុគស្មាញខ្លាំង​ដូចជា៖ជីវវិស្វកម្ម​ (bioengineering) ឬក៏​វិទ្យាសាស្ត្រ​កសិកម្ម (Agricultural science) ជាដើម។ ក៏ប៉ុន្តែ​របកគំហើញ​នេះ គឺជា​ការរកឃើញ របស់​កសិករ​ដ៏​សាមញ្ញម្នាក់ឈ្មោះ Xie Lyu Zhi តែប៉ុណ្ណោះ​។

លោក Xie Lyu Zhi បាននិយាយថាៈ គាត់​រក​នឹកធ្វើបែបនេះ នៅក្រោយ​ពេលដែល​គាត់បានទៅលេង​ព្រះវិហារ​ដ៏​ចំណាស់​មួយ ក្នុង​ខេត្ត Sichuan ហើយ​ព្រះសង្ឃ​នៅទី​នោះបាន​ប្រាប់ថា ពួកគាត់ស្រមៃចង់ឃើញផ្លែ​ឃ្លោក​ដែលដុះ​ចេញមក​មានរាង​ជា​រូប​ព្រះ ឬក៏​ជា​អាទិទេព​។​ដែល​គេ​ឃើញមានដូចជា ព្រះពុទ្ធ,ព្រះ​យេស៊ូ,រូប​តា​ណូអែល,កូនក្មេង,ចាស់​ព្រឹទ្ធ​ចា​រ្យ,ព្រះសង្ឃ និង​សត្វ​នាគ​ជាដើម។

ដែល​ផ្លែ​ឃ្លោកទាំងនោះ កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍ជាខ្លាំង ពី​សំណាក់​មហាជនក៏ដូចជាសារព័ត៌មាន​។​ បន្ទាប់ពី​ត្រលប់មក​ផ្ទះ​វិញ លោក Xie នឹកឃើញ​វិធី​ដែល​ធ្វើ​ឲ្យ​ក្តី ស្រមៃ​របស់​ព្រះសង្ឃក្នុង​អារាម ព្រះពុទ្ធសាសនា​នោះ​ក្លាយជា​ការពិត ដោយ​លោកបានដាក់​ពុម្ព​ដែល​ធ្វើ​ពី​ប្លា​ស្ទិ​ក ស្រោម​ពីលើផ្លែ​ឃ្លោក ដើម្បី​ផ្លាស់ប្តូរ​រូបរាង​ពី​ធម្មជាតិ​របស់​វា​។ ជា​លទ្ធផល​ការច្នៃប្រឌិតរបស់គាត់គឺ​ជោគជ័យ ហើយ​ផ្លែ​ឃ្លោក​របស់គាត់កំពុងតែ​លក់ដាច់​ខ្លាំង ណាស់​នៅលើ​ទីផ្សារ​៕

ប្រភពពី freedomnewskh

Leave a Reply

Your email address will not be published. Required fields are marked *