បើមិនបានទៅលេង ពិតជាស្តាយណាស់!!! ស្ទឹងពពក​របស់កម្ពុជា ប្រៀបបានដូចជាសួគ៌ក្រោមមេឃដែលស្ថិតនៅខេត្ត… (មានវីដេអូ)

ស្ទឹងពពក​មានទីតាំងស្ថិតនៅ​ឃុំដងពែង​ ស្រុកស្រែអំបិល​ ខេត្តកោះកុង គឺជាកន្លែងកំសាន្តមួយដ៏កម្រមួយ ដែលមានបងប្អូនខ្មែរមួយចំនួនមិនធ្លាប់បានស្គាល់ឡើយ។

យោងតាមប្រភពហ្វេសប៊ុកផេកឈ្មោះ “River Cloud-Stueng PorPok ស្ទឹងពពក” បានបង្ហោះរូបភាពនិងវីដេអូដែលបានផ្តិតយកទេសភាពដ៏ស្រស់ត្រកាលស្ទឹងពពក​និងបានសរសេររៀបរាប់ថា៖

“តោះមកទស្សនាវីដេអូនេះទាំងអស់គ្នា​ដេីម្បីស្វែងយល់ពីមូលហេតុដែលដាក់ឈ្មោះតំបន់បាតុភូតធម្មជាតិស្រស់ស្អាតនេះថាស្ទឹងពពក​ដោយសារវាជាកន្លែងតែមួយគត់ដែលអាចមានលំហូរអព្ទ័បានតាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នា

ទេីបប្រៀបបានដូចជាស្ទឹងយេីងសង្ឃឹមថាតំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតសូមចូលរួមចែករំលែកទៅដល់កូនខ្មែរថាស្ថិតនៅប្រទេសកម្ពុជា យេីងគឺស្រុកស្រែអំបិល​ ខេត្តកោះកុង​៕

Leave a Reply

Your email address will not be published. Required fields are marked *