វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់!!!…(មានវីដេអូ)

* ធាតុផ្សំមាន៖ កន្ទក់២បាវជី កាកដូង១បាវជី សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម សណ្តែកសៀងកិន ៦គីឡូក្រាម អតិសុខុមប្រាណ EM ១លីត្រ ស្ករងូ ១គីឡូក្រាម និងប្រេងសណ្តែក១-២លីត្រ។

* វិធីធ្វើ៖
– លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ
– លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។

– បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី
– ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភពពី លោកពូ អ៊ាង​ សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *