ឃើញហើយចេះតែស្រណោះអតីតកាលកន្លងមក អាសូរណាស់ !!! សិល្បះបុរាណមានតម្លៃណាស់ មកដល់ពេលនេះត្រូវបានយុវជនសម័យថ្មីច្រានចោល (មានវីដេអូ) ស៊ែរគាំទ្រផងចុះបងប្អូនអើយ

កាលពីឆ្នាំ៨០ជាងពួកគាត់មានមោទនភាពណាស់ពេលសំដែងលើឆាកហើយនណាៗក៍ចង់ឃើញចង់ស្គាល់មុខពិតរបស់ពួកគាត់ដែរ តាមបន្តាស្រុកផ្សេងៗបើមានល្ខោនបាសាក់ទៅលេង ម្នាក់ៗរំភើបណាស់ត្រូវដាំបាយហូបពីភ្លឺអោយហើយ

ចាំតែលឺសំលេងស្គររ៉ូគឺទៅចាប់កន្លែងអង្គុយអោយបានមុនគេតាមដែលអាចរកបាន អ្នកខ្លះអត់លុយទិញសំបុត្រត្រូវខ្ចប់អង្ករទៅដូរដើម្បីមើលល្ខោន សម័យនោះវិស័យសិល្បះបុរាណមានតម្លៃណាស់ មកដល់ពេលនេះត្រូវបានយុវជនសម័យថ្មីច្រានចោលដោយគ្មានតម្លៃសោះអាណិតណាស់ បើសម្រាប់ខ្ញុំវិញនៅតែស្រលាញ់នឹងចង់មើលការសំដែងរបស់ពួកគាត់ដដែល ព្រោះពេលដែលខ្ញុំឃើញខ្ញុំចេះតែស្រណោះអតីតកាលរបស់កន្លងមក!!


ប្រភព៖ជាងហង្ស បាត់ដំបង

Leave a Reply

Your email address will not be published. Required fields are marked *