សូមបងប្អូនប្រុងប្រយ័ត្ន! ទឹក​សុទ្ធ​ដែល​ដាក់​ក្នុង​ឡាន​ត្រូវ​កម្តៅថ្ងៃព្រោះថា…

ទឹក​សុទ្ធ​ដប​ពេញនិយម​បំផុត​សម្រាប់​ដាក់​តាម​ខ្លួន​ក្នុង​ពេល​ធ្វើដំណើរ​ទី​ជិត​ឆ្ងាយ​ ​ឬ​ដាក់​តាមឡាន​ជាដើម​។​ ​ក្នុងករណី​យើង​ទុក​ទឹក​សុទ្ធ​នៅកន្លែង​ដែល​មាន​សីតុណ្ហភាព​មធ្យម​នោះ​គ្មាន​បញ្ហា​ចោទ​ទេ​ ​តែ​សិន​ជាគ្នា​យើង​ទុក​នៅកន្លែង​ដែល​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង​ ​និង​រយៈពេល​យូរ​នោះ​នឹង​បញ្ហា​ច្រើន​ ​។​

​តាមរយៈ​គេហទំព័រ​ ​www.hellokrupet.com​ ​សាស្ត្រា​ចារ្យ​វេជ្ជបណ្ឌិត​ ​អ៊ា​វ​ ​សុខា​ ​ប្រធាន​ផ្នែក​ជំងឺមហារីក​ ​និង​ជំងឺ​ឈាម​ ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ​បានឱ្យ​ដឹង​ថា​ ​នៅពេល​យើង​ច្រក​ទឹក​ក្នុង​ថង់​ប្លា​ស្ទិច​ ​ឬ​ដប​ជ័រ​ ​ហើយ​ទុកឲ្យ​ត្រូវ​កម្តៅថ្ងៃ​ ​នោះ​នឹង​មាន​កា​របំ​លែង​សារធាតុគីមី​ម្យ៉ាង​ ​ដែល​គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព​ ​។​ ​

​លោក​សាស្ត្រា​ចារ្យ​ ​បាន​លើកឡើង​ថា​ ​“​អូហ៍​!​ ​អាហ្នឹង​គ្រោះថ្នាក់​ណាស់​ ​កុំ​ដាក់​ទឹក​សុទ្ធ​ចោល​ក្នុង​គូទឡាន​ ​ឬ​ ​កន្លែង​ដែល​ត្រូវ​កម្តៅថ្ងៃ​ឲ្យសោះ​ ​ជាតិគីមី​ ​ដែ​លបំ​លែង​ចេញពី​ជ័រ​ ​ចូល​ទៅ​ក្នុងទឹក​ ​ពេល​យើង​ញ៉ាំ​ទៅ​ ​អាច​កើត​មហារីក​ផង​ ​ឈឺបេះដូង​ ​និង​ឈឺ​តម្រងនោម​”​ ​។​​ដោយសារ​ផល​ប៉ះពាល់​នេះ​ហើយ​ ​ទើប​នៅ​ប្រទេស​ជឿនលឿន​ ​គេ​លែង​ប្រើ​ដប​ជ័រ​ដើម្បី​ច្រក​ទឹក​សុទ្ធ​ទៀតហើយ​ ​ដោយ​ជំនួស​មកវិញ​នូវ​ដប​ថ្ម​ ​នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ ​អ៊ា​វ​ ​សុខា​ ​បញ្ជាក់​ ​៕

​ប្រភព៖ Hellokrupet

Leave a Reply

Your email address will not be published. Required fields are marked *