ជួយចែករំលែកបន្តផង! ចេកទុំអាចកម្ចាក់ក្អក យ៉ាងពូកែ

មនុស្សភាគច្រើនតែងតែកើតមានជំងឺក្អកនៅក្នុងរដូវរងា ជាពិសេសមនុស្សចាស់ និងអ្នកជក់បារីតែម្តង។ អាការក្អកខ្លាំងធ្វើឲ្យអ្នកពិបាកនឹងទ្រាំ ហើយបើបណ្តែតបណ្តោយទុកយូរអាចប៉ះពាល់ដល់សុខភាពថែមទៀត។ ហេតុនេះហើយ អ្នកត្រូវប្រញាប់ព្យាបាលឲ្យបានកាន់តែឆាប់កាន់តែល្អ។

បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា អ្នកអាចដោះស្រាយបញ្ហាក្អកដោយខ្លួនឯងបាន ហើយ​មានប្រសិទ្ធភាព​ដូចប្រើថ្នាំពេទ្យ​អញ្ចឹង។
ធាតុផ្សំ៖ ចេកទុំ ២ផ្លែ (បកសំបកចេញ) ទឹក ៤០០មីលីលីត្រ ទឹកឃ្មុំ ២ស្លាបព្រាបាយ។

របៀបធ្វើ៖ យកចេកដាក់ទៅក្នុងចានមួយ រួចប្រើស្លាបព្រាកិនបំបែកឲ្យបែកខ្ទេច។ ដាំទឹកឲ្យពុះ បន្ទាប់មកចាក់ចូលពីលើចេកដែលបានកិនបំបែកនោះ ហើយទុកឲ្យត្រជាក់។ ក្រោយមកទើបបន្ថែមទឹកឃ្មុំចូល រួចកូរឲ្យសព្វ។ ការអនុវត្ត: អ្នកត្រូវយកល្បាយនេះចែកជា៤ចំណែក ហើយទទួលទាន៤ដងក្នុងមួយថ្ងៃ ប៉ុន្តែមុននឹងទទួលទានអ្នកត្រូវកម្តៅឲ្យក្តៅឧណ្ឌៗបន្តិចសិន។ ក្រោយពីបានទទួលទានមួយថ្ងៃដំបូងអ្នកនឹងមានអារម្មណ៍ធូរស្រាលជាមុន តែសូមបន្តប្រើរហូតទាល់តែអ្នកឈប់ក្អក៕

ប្រភព៖ postnews.com.kh

Leave a Reply

Your email address will not be published. Required fields are marked *