ចែកគ្នាដឹងផង! រូបមន្តខាត់ស្បែកភ្លាម ឃើញសភ្លាមមិនចាំស្អែកទេ

ជារឿងធម្មតាទៅហើយដែលបងប្អូនសុភាពនារីទាំងអស់តែងតែប្រាថ្នាចង់បានស្បែកសស្អាត ភ្លឺរលោង ដែលជាទីទាក់ទាញ។ មានបងប្អូននារីជាច្រើន ដែលរកគ្រប់វិធីដើម្បីទទួលបានស្បែកសបែបធម្មជាតិ មិនប៉ះពាល់ដល់សុខភាពស្បែករបស់ខ្លួន។

ថ្ងៃនេះយើងខ្ញុំសូមនាំជូន នូវវីធីខាត់ស្បែកបែបធម្មជាតិដ៏មានប្រសិទ្ធិភាពមួយដើម្បីសម្រស់សុភាពនារីទាំងឡាយ សូមជួយស៊ែរបន្តចែកគ្នាដឹងផង បានស្អាតហើយអស់លុយតិចទៀត!! សូមមើលពីរបៀបធ្វើដូចខាងក្រោម៖ នេះជាវិធីខាត់ស្បែកបែបធម្មជាតិ ផ្សំពី៖ វីតាមីនទឹកឃ្មុំ ឫ ទឹកឃ្មុំសុទ្ធ ពងមាន់ អំបិលម៉ត់ ស្រាបៀរ បើអត់វីតាមីនអាចដាក់ទឹកឃ្មុំជំនួសក៏បាន។

របៀបធ្វើ៖ (បើលាបពេញមួយតួខ្លួនបងដាក់ពងមាន់2គ្រាប់ ស្រាបៀកន្លះកំប៉ុងអំបិលមួយស្លាបព្រា វីតាមីន 2គ្រាប់ឫទឹកឃ្មុំមួយស្លាបព្រាបាយ) គោះពងមាន់ដាក់ចូលចានរួចដាក់អំបិលវាយអោយចូលគ្នាសព្វ បន្ទាប់មកដាក់វីតាមីន/ទឹកឃ្មុំចូលរួចចាក់ ស្រាបៀចូលកូរអោយសព្វ។ លាងខ្លួនអោយស្អាតរួចលាបទុកចោល20នាទី សឹមលាងទឹកចេញយើងនឹងឃើញភាពភ្លឺថ្លាជាក់ជាមិនខាន៕

ប្រភព៖ recipe.panhapor.com

Leave a Reply

Your email address will not be published. Required fields are marked *