មានឆ្ងល់ទេថា! ហេតុអ្វីបានជាអ្នកតែងតែមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេល?

អ្នកតែងតែអស់កម្លាំងរហូតមែនទេ អ្នកប្រាកដជាជួបបញ្ហាច្រើនជាក់ជាមិនខាននៅក្នុងជីវិតរស់នៅ ហើយសំណួរមួយដែលអ្នកតែងតែសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកតែងតែមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេលបែបនេះ? ខាងក្រោមនេះនឹងបង្ហាញពីហេតុផលមួយចំនួន ដែលបណ្ដាលឲ្យអ្នកមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេល៖

១.ការទទួលទានដំណេកមិនគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់ជាកត្តាដ៏ចម្បងមួយ ដែលធ្វើឲ្យរាងកាយរបស់អ្នកចុះខ្សោយជាងមុន ដូច្នេះអ្នកគួរតែព្យាយាមស្វែងរកពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ ជាជាងចំណាយពេលទៅលើទូរស័ព្ទដៃរបស់អ្នក ព្រោះថាពន្លឺដែលចេញពីទូរស័ព្ទដៃរបស់អ្នកអាចរំខានការគេងរបស់អ្នក និងធ្វើឲ្យអ្នកគេងមិនស្ងប់ ហើយវាក៏ជាកត្តាធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់ផងដែរ។

២.ការទទួលទានទឹកមិនគ្រប់គ្រាន់៖ ការទទួលទានទឹកបានគ្រប់គ្រាន់ និងទៀងទាត់ក៏ជួយសម្រួលយ៉ាងច្រើនទៅដល់សរីរាង្គ ដែលដំណើរការនៅក្នុងខ្លួនប្រាណរបស់អ្នកផងដែរ។

៣.ការទទួលទានកាហ្វេជ្រុល៖ ការញៀននឹងកាហ្វេ ឬទទួលទានកាហ្វេជ្រុលពេក ជាមូលហេតុមួយដែលធ្វើឲ្យថាមពលរាងកាយរបស់អ្នកចុះខ្សោយ ត្បិតតែកាហ្វេជាភេសជ្ជៈមួយដែលមនុស្សទូទៅជឿថាអាចជំនួយកម្លាំង និងធ្វើឲ្យយើងស្វាងពីការងងុយគេងក៏ដោយ តែផ្ទុយទៅវិញបើអ្នកមានទម្លាប់ញៀនជាមួយនឹងកាហ្វេ វានឹងធ្វើឲ្យថាមពលដែលមាននៅក្នុងខ្លួនរបស់អ្នកចុះខ្សោយទៅ។

៤.ការហាត់ប្រាណ៖ ទោះបីជាការហាត់ប្រាណមិនមែនជាទម្លាប់មួយដែលអ្នកចូលចិត្តក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកមិនហាត់ប្រាណ វានឹងធ្វើឲ្យរាងកាយរបស់អ្នកចុះខ្សោយ និងមិនធន់ទៅនឹងបរិយាកាសខាងក្រៅ ហើយនេះគឺជាកត្តាមួយដែលតែងតែធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងដោយមិនដឹងពីហេតុផលគ្រប់ពេលបែបនេះ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *