មិនគួរឲ្យជឿសោះ! ស្រក៣០គីឡូក្រាម បានសម្រេច ដោយគ្រាន់តែទូលដុំថ្មនៅលើក្បាល

ចិន៖ បុរសចំណាស់មាឌធំជនជាតិចិនម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានភាពងឿងឆ្ងល់លើរូបគាត់ជាខ្លាំង ដោយសារតែគេឧស្សាហ៍ឃើញគាត់ ដើរទូលដុំថ្មស៊ីម៉ង់ជាប្រចាំ ដោយមិនដឹងមូលហេតុ។ប្រភពបានឲ្យដឹងថា បុរសជនជាតិចិនវ័យ ៥៤ឆ្នាំ លោក Cong Yan ត្រូវបានគេប្រទះឃើញដើរទៅមកតាមដងផ្លូវមួយកន្លែងក្នុងខេត្ត Jilin ភាគខាងជើងប្រទេសចិន ដោយដោយមានទូលដុំថ្មនៅលើក្បាលរបស់គាត់ទៀតផង។

យ៉ាងណាមិញ បើតាមការឲ្យដឹងពីបុរសចំណាស់រូបនេះ គាត់បានប្រាប់ថា វាជារឿងអាថ៌កំបាំងនៃការហាត់ប្រាណមួយ ដែលគាត់ធ្វើបែបនេះអាចជួយឲ្យស្រកគីឡូបាន និងរក្សារាងស្លីមស្អាតផងផង។ប្រភពបន្តថា កាលពី៣ឆ្នាំមុន លោក Cong Yan មានទម្ងន់ ១១៥គីឡូក្រាម និងមានកម្ពស់ ១,៦៣សង់ទីម៉ែត្រ ដែលជាការគំរាមកំហែង ដល់សុខភាពគាត់យ៉ាងខ្លាំង។ តែបច្ចុប្បន្ននេះវិញ គាត់ស្រកអស់ ៣០គីឡូក្រាម ពោលគឺមានទម្ងន់ ៨៥គីឡូក្រាម។

លោក Cong បានពន្យល់ប្រាប់ថា «ខ្ញុំមិនចង់យកផលិតផលថ្នាំសម្រកទម្ងន់ មកធ្វើជារបបអាហារទទួលទានជាប្រចាំថ្ងៃឡើយ ដូច្នេះហើយទើបខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកវិធីសាស្រ្តហាត់ប្រាណជំនួសវិញ» ។លោកបន្តថា ដំបូងឡើយលោកដើរហាត់ប្រាណ ដោយយកដុំថ្មស៊ីម៉ង់ទម្ងន់ត្រឹមតែ ១៥គីឡូក្រាម មកទូលលើក្បាលប៉ុណ្ណោះ តែក្រោយមកទៀត ការទូលដុំថ្ម ទម្ងន់៤០គីឡូក្រាមឯណោះ ហើយរូបគាត់នៅតែអាចទូលវាដើរបានក្នុងចម្ងាយប្រមាណ ៣គីឡូម៉ែត្រផងដែរ។ លោក Cong បន្ថែមទៀតថា «វាដូចជាការធ្វើការងារមួយអីចឹង! បន្ទាប់ពីរយៈពេល៣ឆ្នាំកន្លងមក ការអនុវត្តន៍បែបនេះជាប្រចាំ ធ្វើឲ្យខ្ញុំស្រកបានរហូតដល់ទៅ ៨៥គីឡូក្រាមឯណោះ» ។

គួរបញ្ជាក់ថា ការទូលដុំថ្មនេះ ធ្វើឡើងដោយការដើរជុំវិញ អគារចំនួន ២២ជុំ និង ឡើងចុះ កាំជណ្តើរ ដែលមាន៥០កាំ ចំនួន៦ដង ផងដែរ។ជាមួយគ្នានេះដែរ លោក Cong មានបំណងចង់ស្នើសុំដាក់វិធីសាស្រ្ត ហាត់ប្រាណសម្រកទម្ងន់ទូលដុំថ្មនេះ ជាវិធីសាស្រ្តហាត់មួយ ដែលរកឃើញដោយខ្លួនឯងនោះ ចូលទៅក្នុងកំណត់ត្រាពិភពលោក “Guinness World Record” ផងដែរ។

យ៉ាងណាមិញ រូបគាត់ក៏បានផ្តល់ជាអនុសាសន៍ចុងក្រោយថា វាក៏មិនមែនជារឿងមួយដែលល្អ ក្នុងការហាត់ប្រាណបែបនេះនោះទេ ព្រោះវាក៏អាចបណ្តាលឲ្យយើងឈឺចាប់ឆ្អឹងកង.ក នៅពេលដែលយើងចាស់ទៅផងដែរ។ ហេតុនេះហើយគាត់មិនបានណែនាំឲ្យអ្នកផ្សេងទៀត យកតម្រាប់តាមនោះទេ។

តើសម្រាប់ប្រិយមិត្តយល់ណាដែរ?
ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *