ជម់យក្ស ជនជាតិវៀតណាម​ បានដើរប្រមូលទិញ សត្វជន្លេន ពីប្រជាពលរដ្ឋខ្មែរយើងតាមភូមិ និងស្រុក ដើម្បីយកទៅ….

កំពង់ចាម៖ ផ្អើលអស់អ្នកភូមិ ដែលរស់នៅក្នុងភូមិ ទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយពួកគាត់ទាំងនោះ មានការហួសចិត្ដ និងមានការងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីជនជាតិវៀតណាម នាំគ្នាដើរប្រមូលទិញជន្លេងពីប្រជាពលរដ្ឋនៅក្នុងតំបន់ ដើម្បីយកមកវះពោះហាលដូច និងត្រីងៀតដូច្នេះ។

អ្នកភូមិដែលទទួលសុីឈ្នួលវះពោះ ពីជនជាតិវៀតណាម បានប្រាប់ឱ្យដឹងថា៖”ពូកគាត់បានមកធ្វើជន្លេនអោយជនជាតិវៀតណាមនេះ ដើម្បីបានប្រាក់កម្រៃបន្ដិចបន្ដួចនេះបានរយៈពេលប្រហែល ១៥ថ្ងៃហើយ ដោយអ្នកខ្លះ អាចទទួលបានប្រាក់ចំណូលពីចន្លោះ ២០០០០៛ ទៅ ៣០០០០៛ ក្នុងមួយថ្ងៃ”។

អ្នកភូមិដែលសុីឈ្នួលធ្វើជន្លេង បានបន្ថែមទៀតថា៖”ទម្រាំគាត់ធ្វើកាងារនេះបាន គាត់បានឈឺ ក្អូតជាច្រើនថ្ងៃដោយសារខ្លឹនស្អុយរបស់ជន្លេនទាំងនោះ។” ទាក់ទងចំពោះរឿងជនជាតិវៀតណាម ដើរប្រមូលទិញជន្លេងនេះ នៅពេលដែលយើងព្យាយាម សួរពួកគាត់ដើម្បីចង់ដឹងថា គាត់យកជន្លេងទាំងអស់នេះ ធ្វើអ្វីខ្លះ?

ពួកគាត់បានឆ្លើយតបមកវិញថា៖”ខ្ញុំមិនច្បាស់ទេ តែឮគេថាយកទៅធ្វើកាពិ។” អ្នកភូមិដែលសុីឈ្នួលវះពោះជន្លេង ម្នាក់ទៀតបានប្រាប់ឱ្យដឹងថា៖”យួនយកជន្លេនក្រៀមទាំងនោះទៅធ្វើកាពិ ព្រោះនៅទីនោះក៏មានកំពឹសក្រៀមដែលគេយកទៅលាយជាមួយជន្លេនសម្រាប់ទុកធ្វើកាពិផងដែរ”៕

Leave a Reply

Your email address will not be published. Required fields are marked *